Connect with us

ព័ត៌មានជាតិ

ប្រកាស​ឲ្យ​បិទ​សាលា​រៀនថែម​ទៀត ទាំង​នៅ​ក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល

បានផុស

នៅ

ប៉ុន្មានម៉ោង មុននេះ ក្រសួង​អប់រំយុវជន និងកីឡា បាន​ជូនដំណឹង​ពី​ការ​បិទ​សាលា​រៀន​មួយ​ចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។

តាម​សេចក្តីជូនដំណឹង​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា បាន​ប្រកាស​ឲ្យផ្អាក​បណ្តោះអាសន្ន អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្រីជ្រោយ​ស្រុក​ស្អាត អនុវិទ្យាល័យឫស្សីស្រុក ស្រុក​កៀនស្វាយ ខេត្តកណ្តាល សាលាបឋម​សិក្សា​កូឡាប​ទី ១ និង​សាលា​រៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់អង្រែ រាជធានីភ្នំពេញ។

គួរ​បញ្ជាក់​ថា ក្រសួងអប់រំ​​យុវជន និង​កីឡា​បាន​ប្រកាសបិទ​សាលា​ចំនួន​ពីររួច​មក​ហើយ​គឺ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី និង​សាលាអន្តរជាតិ​ អេសអាយអេស(SIS) ដោយសារ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍័ ២០​កុម្ភៈ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម