ព័ត៌មានជាតិ
មេបញ្ជាការកងពលតូចលេខ៧០ ប្រាប់ឲ្យនាយទាហាន ជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំនាយទាហាន ពលទាហាន ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

កងពលតូចលេខ៧០ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់នាយទាហាន ពលទាហាន នៅក្នុងកងពល ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការនៅតាមបណ្តាអង្គភាព ដែលពាក់ព័ន្ធដ៏ទៃទៀត ដែលសកម្មភាពនោះ បានធ្វើឡើងនៅទីបញ្ជាការកងពល ចោមចៅ ដោយមានអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកចំនួន៥ អង្គភាពចូលរួម មានដូចជា កងពលតូចលេខ៧០, យោធភូមិភាគ១, យោធភូមិភាគ២, បញ្ជាការដ្ឋានវិស្វកម្ម ក.ទ.គ និងបញ្ជាការដ្ឋានការពារអាកាស ក.ទ.គ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានយកមកចាក់ជូននាយទាហាន ពលទាហាន នៅកងពលតូចលេខ៧០នេះ ជាវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាមនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។ មួយវិញទៀត ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលយកវ៉ាក់សាំងស៊ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
លោកស្រី ធី សុវណ្ណថា ប្ដេជ្ញាប្រឹងប្រែងចូលរួមបម្រើប្រជាជន ក្រោយទទួលបានការតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Matt បង្ហោះរូបភាពមួយសន្លឹក ក្រោយបែកគ្នាជាមួយមិត្តប្រុសហៃសូ Songkran
-
កីឡា៤ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
កីឡា៤ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល