ព័ត៌មានជាតិ
Breaking៖ អ្នកឆ្លងកូវីដ១៩កើនឡើងជិត ១០០ នាក់រយៈពេល៣ ថ្ងៃ
នៅក្នុងរយៈពេល ៣ ថ្ងៃ នៃព្រឹត្តិការណ៍សហគម ២០ កុម្ភៈ មានករណីឆ្លងជំងឺកូវីដ ១៩ កើនឡើង ដល់ ជិត ១០០ នាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋនៅរយប់ថ្ងៃច័ន្ទនេះថា ករណីឆ្លងកូវីដ១៩ រយៈពេល ៣ ថ្ងៃនេះ បានកើនឡើងជិត ១០០ ករណី ដែលជាករណីមិនធ្លាប់កើតមាន ហើយនៅមានសំណាកជាច្រើនទៀត មិនចេញលទ្ធផល ខណៈដែលលទ្ធផលចុងក្រោយនេះ មានករណីឆ្លង ១៣ ករណីរួចទៅហើយ ហើយម៉ាស៊ីនធ្វើតេស្តសំណាកមិនទាន់បញ្ចប់នៅឡើយ។

សម្តេចតេជោ ហ៊ុន សែនក៏អំពាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការយោគយល់ ប្រសិនបើអាចពន្យាបានក្នុងការធ្វើដំណើរ ក៏ត្រូវពន្យា ដើម្បីទុកឱកាសឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបិទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល ចំនួនពីរសប្តាហ៍តាមការស្នើសុំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានតាមរយៈសារបន្ទាន់មុននេះ។
ជាមួយគ្នានេះដែរសម្តេចបានអំពាវនាវដល់បប្អូនដែលត្រូវរៀបមង្គលការទាំងឡាយប្រសិនបើអាចពន្យាបានគឺសុំពន្យា ប្រសិនបើមិនអាចពន្យាបានទេ សុំកាត់បន្ថយចំនួនមនុស្សឱ្យមកនៅតិចបំផុត តាមដែលអាចធ្វើទៅបាន ខណៈនេះគឺជាវិធានការដើម្បីឆ្លើយតបទៅនឹងការឆ្លងរីករាលដាលនៃមកដល់ពេលនេះ ទំហំប្រតិបត្តិការណ៍របស់យើងកាន់តែធំឡើងៗ៕
ដោយ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


