Connect with us

ព័ត៌មានជាតិ

១២ ថ្ងៃ កម្ពុជា​ចាក់​វ៉ាក់សាំង​កូវីដ​ ដល់​ពលរដ្ឋ​បាន​ចំនួន ៥៨៦០ នាក់

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ទិន្នន័យ ពី​ការ​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ លើ​ប្រជាពលរដ្ឋ។ បើ​តាម​របាយការណ៍​របស់​ក្រសួង​​ចាប់​ពី​ថ្ងៃ ១០ កុម្ភៈ ដល់ ២២ កុម្ភៈ ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួច​បាន​ចំនួន ៥៨៦០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៧១៥២ នាក់ តែគ្រូពេទ្យ​មិន​អនុញ្ញាតិ​ឲ្យ​ចាក់​មាន​ចំនួន ១២៩២ នាក់។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា ការ​ចាក់​វ៉ាក់សាំងឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត ដោយ​ផ្តល់​អាទិភាព​ទៅលើ​ជន​ប្រឈម​មុខ​ខ្ពស់ ដូច​ជា​កងកម្លាំង ក្រុម​គ្រូពេទ្យ គ្រូ​បង្រៀនជា​ដើម។

គួរ​បញ្ជាក់​ថា​ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ចិន​ចំនួន​៦០​ម៉ឺន​ដូស​នៅ​ជំហាន​ដំបូង​។ ​ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​ បាន​បែង​ចែក​វ៉ាក់សាំង​៣០​ម៉ឺន​ដូស​ដល់​ក្រសួង​សុខាភិបាល​ និង​៣០​ម៉ឺន​ដូស​ដល់​ក្រសួង​ការពារ​ជាតិ​។

មក​ដល់​ពេលនេះ មិន​ទាន់​មាន​របាយការណ៍​របស់ក្រសួង​ការពារជាតិ​ ចំនួន​កងកម្លាំង​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នៅ​ឡើយ​ទេ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម