ព័ត៌មានជាតិ
ពលករខ្មែរធ្វើការនៅថៃ សម្រុកទៅវិញតាមច្រកប៉ោយប៉ែតមួយថ្ងៃពី៣ទៅ៤ពាន់នាក់ ក្រោយបុណ្យចូលឆ្នាំបានបញ្ចប់
ប៉ោយប៉ែត ៖ រយៈពីរថ្ងៃចាប់តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលបានមកចូលរួមបុណ្យចូលឆ្នាំនៅស្រុកកំណើតកំពុងសម្រុកទៅប្រទេសថៃវិញមួយថ្ងៃពី៣ទៅ៤ពាន់នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកសម្របសម្រួលផ្តល់ភាពងាយស្រួលនិងចែកទឹកសុទ្ធដូចកាលមក។

តាមការឱ្យដឹងពីមន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិឱ្យកម្លាំងបន្តអនុវត្តតាមផែនការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាការយកចិត្តទុកដាក់របស់អគ្គអន្តោប្រវេសន៍និងក្រសួងមហាផ្ទៃលើការសម្របសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ពុកម៉ែបងប្អូនជាពលករខ្មែរឱ្យបានឆាប់រហ័សនិងមានការយកលុយអ្វីឡើយ។

បន្ថែមពីលើការសម្រួលឱ្យពួកគាត់បានចេញដោយងាយស្រួលនឹងឆាប់រហ័សសមត្ថកិច្ចបានចែកជូននៅទឹកសុទ្ធជូនដល់ពួកគាត់ថែមទៀត។

មន្ត្រីនគរបាលអន្តោប្រវេសន៍បានឱ្យដឹងទៀតថា ពលករខ្មែរដែលកំពុងសម្រុកចេញទៅធ្វើការនៅប្រទេសថៃវិញ ក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរគឺទើបតែរយៈពេលពីថ្ងៃទេ គឺចាប់ពីថ្ងៃទី១៧និង១៨ម្សិលមិញដែលក្នុងមួយថ្ងៃពួកគាត់នាំគ្នាចេញទៅវិញចន្លោះពី៣ពាន់នាក់ទៅ៤ពាន់នាក់។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលើការសម្របសម្រួលជាមួយរដ្ឋាភិបាលថៃ បានឯកភាពគ្នាលើកលែង តម្លៃសេវាអនុញ្ញាតចេញ–ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤។
ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជា ដែលមានលិខិតឆ្លងដែន /លិខិតធ្វើដំណើររបស់ពលករកម្ពុជា ទៅធ្វើការនៅបរទេសនិងមានទិដ្ឋាការការងារ ដែលមាន សុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូន មានអាយុក្រោម១៨ឆ្នាំ ដែលទទួលបានការវាយត្រា ប្រភេទអ្នកក្នុង បន្ទុក និង អនុញ្ញាតឲ្យស្នាក់នៅ ក្នុងប្រទេសថៃ មានសុពល ភាពក្រោយពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕
ដោយ ៖ អ.ពៅ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


