ព័ត៌មានជាតិ
ខ្លោងទ្វារតាកាវ ត្រូវបានជួសជុលឡើងវិញ ខណៈមានសភាពចាស់ទ្រុឌទ្រោម
លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីជួសជុលខ្លោងទ្វារតាកាវឡើងវិញ បន្ទាប់ពីខ្លោងទ្វារដ៏វ័យចំណាស់មួយនេះ មានសភាពចាស់ទ្រុឌទ្រោម កាលពីល្ងាចថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ការរៀបចំពិធីក្រុងពាលីនេះ ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី ក្នុងការសុំជួសជុលខ្លោងទ្វារដ៏មានវ័យចំណាស់នេះ ដែលរងការគំរាមកំហែងដោយសារអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឲ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឲ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ ហើយត្រូវបានបិទមិនឲ្យរថយន្តធ្វើដំណើរឆ្លងកាត់ឡើយ។



ចំណែកឯថវិកាសម្រាប់ចំណាយក្នុងការជួសជុលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ដោយបានទទួលការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិខ្មែរសម្រាប់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយៗបន្តទៀត៕



អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


