ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ផ្ដាំកងកម្លាំងព្រំដែន កម្ពុជា-វៀតណាម ពង្រឹងការពារធនធានធម្មជាតិ
លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានកងកម្លាំងការពារព្រំដែន កម្ពុជា-វៀតណាម ត្រូវពង្រឹងការទប់ស្កាត់ និងការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានគង់វង្ស។ ការលើកឡើងនេះ ធ្វើឡើង ក្នុងឱកាស លោក ញ៉ែម សំអឿន ចុះសួរសុខទុក្ខ និងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៤ និងកម្លាំងយោធាការពារព្រំដែន កម្ពុជា-វៀតណាម នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោក ញ៉ែម សំអឿន បានក្រើនរំលឹកដល់កងកម្លាំងគ្រប់កងឯកភាពទាំងអស់ ត្រូវបន្តកិច្ចសហប្រតិបត្តិការ កសាងទំនាក់ទំនងគ្នាឱ្យបានល្អ ជាមួយកងកម្លាំងបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឱ្យបានរាល់សភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ ត្រូវចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ទុកសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។

លោក ញ៉ែម សំអឿន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ នៃខេត្តរតនគិរី។ លោក ញ៉ែម សំអឿន បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោកថា សម្តេច បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ជាពិសេស ការចុះជួបសំណេះសំណាល ពីថ្នាក់ដឹកនាំខេត្តនាពេលនេះ ក៏ដូចជាការយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខ កងកម្លាំងរបស់យើង ផងដែរ។

លោក ញ៉ែម សំអឿន បានថ្លែងចាត់ទុកការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែន គឺជាការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងឱ្យកាន់តែល្អនឹងគ្នា ក្នុងការទ្រទ្រង់ជីវភាព និងភាពចាំបាច់របស់កងទ័ព ដែលឈរជើងនៅតាមព្រំដែន កម្ពុជា-វៀតណាម ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលនេះ។ លោក បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន ពីសំណាក់កងកម្លាំងការពារព្រំដែន នៃយើង។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ គឺ ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦០៧ (ប៉ុស្តិ៍ខ្លាធំ), ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០៩ (ប៉ុស្តិ៍៥០០), ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០១ (ប៉ុស្តិ៍អូរលាវ) និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៧០៣ (ប៉ុស្ត៍ពាមអូរលាវ) និងកម្លាំងយោធាការពារព្រំដែន ដោយអង្គភាពនីមួយៗទទួលបាន អង្ករ ៤០០គីឡូក្រាម, ស្រាបៀរគ្រុឌ ៣០កេស ទឹកបរិសុទ្ធ ២០កេស ទឹកត្រី ៨យួរ អំបិល ៤បេ ទឹកស៊ីអ៊ីវ ៨យួរ ប្រេងឆា ៤ដប ត្រីខកំប៉ុង ៤កេសធំ ប្រេងសាំង ២០លីត្រ មី ២០កេស និងថវិកា ៤០ម៉ឺនរៀល ផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


