Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងចុះផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារដល់ សិស្ស-និស្សិត តាមគ្រឹះស្ថានឧត្ដមសិក្សា

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចុះ​ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ ដើម្បី​ផ្សព្វផ្សាយ​ឱកាស​ការងារ វគ្គ​បណ្ដុះបណ្ដាល អាហារូបករណ៍ និង​ការ​ប្រឹក្សា​យោបល់​អំពី​អាជីព ការងារ និង​វិជ្ជាជីវៈ ដល់​ស្រទាប់​យុវជន សិស្ស និស្សិត តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ចល័ត របស់ NEA នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការ​ចុះ​ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដល់​សិស្ស-និស្សិត​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​នេះ​មាន​រយៈពេល ៦ ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ ដូច​មាន​ក្នុង​តារាង​កាលវិភាគ និង​ទីតាំង​ខាងក្រោម ៖ ថ្ងៃ​ច័ន្ទ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច បរិវេណ​វិទ្យាស្ថាន ជិត​ដង​ទង់ជាតិ។ សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា (CUS) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក នៅ​ច្រក​ចេញចូល​សាកលវិទ្យាល័យ។ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក ខាងមុខ​អគារ A និង​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) ម៉ោង ១:៣០ នាទី​រសៀល ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​អគារ ក។

ថ្ងៃ​អង្គា​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​អគារ​វិទ្យាសាស្ត្រ (STEM)។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក នៅ​ច្រក​ចេញចូល សាកលវិទ្យាល័យ វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច (NISA) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក ខាងមុខ​អគារសិក្សា។ សាកលវិទ្យាល័យ ធនធាន​មនុស្ស (HRU) ម៉ោង ១:៣០ នាទី​រសៀល ដល់ ៥:៣០ នាទី​ល្ងាច នៅ​ច្រក​ចេញចូល​សាកល​វិទ្យាល័យ។ សាកលវិទ្យាល័យ​កម្ពុជា (UC) ម៉ោង ១:៣០ នាទី​រសៀល ដល់ ៥:៣០ នាទី​ល្ងាច នៅ​បរិវេណ​តារាង​បាល់ទាត់ ក្រោយ​អគារសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​ពុធ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច ជាប់​ច្រក​ចេញ​ពី​សាកលវិទ្យាល័យ។ សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក នៅ​ទល់មុខ​ការិយាល័យ​សិក្សា។ សាកលវិទ្យាល័យ​វេ​ស្ទើន (WU) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក នៅ​ជាប់​ច្រក​ឡើង​សាកលវិទ្យាល័យ។ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ (UP) ម៉ោង ១:៣០ នាទី​រសៀល ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​បណ្ណាល័យ ជាប់​អគារ B។វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប (NIA) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក ខាងមុខ​អគារ​រដ្ឋបាល ជិត​ដង​ទង់ជាតិ។ សាកលវិទ្យាល័យ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (UEF) ម៉ោង ១:៣០ នាទី​រសៀល ដល់ ៥:៣០ នាទី​ល្ងាច នៅ​ទល់មុខ​អគារសិក្សា។

ថ្ងៃ​ព្រហស្បតិ៍ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​អគារ A។ សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ (RUFA) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​ការិយាល័យ​សិក្សា។ សាកលវិទ្យាល័យ​អន្តរជាតិ (IU) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក ខាងមុខ​អគារសិក្សា។ សាកល​វិទ្យាល័យ ភូមិន្ទ​កសិកម្ម (RUA) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​អគារ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន។

ថ្ងៃ​សុក្រ នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ (NIB) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ១១:៣០ នាទី​ព្រឹក នៅ​បរិវេណ​វិទ្យាស្ថាន ជិត​ដងទង់​ជាតិ។ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល (UHS) ម៉ោង ១:៣០ នាទី​រសៀល ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​អគារ M។ សាកលវិទ្យាល័យ​បៀល​ប្រាយ (BBU) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​អគារ B និង​ថ្ងៃ​សៅរ៍ នៅ​សាកល​វិទ្យាល័យ​បៀ​ល​ប្រាយ (BBU) ម៉ោង ៨:៣០ នាទី​ព្រឹក ដល់ ៥:៣០ នាទី​ល្ងាច ខាងមុខ​អគារ B។

ក្រសួង​ការងារ បាន​បញ្ជាក់​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន យុវជន សិស្ស និស្សិត ជ្រាប​ជា​ព័ត៌មាន និង អាច​មក​ប្រើប្រាស់​សេវា​ការងារ​ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ការងារ​ចល័ត តាម​កាលវិភាគ​ម៉ោង និង​ទីតាំង​ខាងលើ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​លេខ ០៧៧ ២៦៨ ៨៨៥ ឬ ០៩៨ ២១១ ៦៧៧៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម