ព័ត៌មានជាតិ
រូបសំណាកសេះសមុទ្រ កំពុងបន្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកាន់តែច្រើន
នាថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា រូបសំណាកសេះសមុទ្រនៅក្រុងកំពតខេត្តកំពត កំពុងបន្តទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងលម្ហែកម្សាន្តកាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់។

ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ថែមថា បន្ទាប់ពីខេត្តកំពតបានកសាងរូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាចូលមកទស្សនាលម្ហែកម្សាន្តចាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់បច្ចុប្បន្នមានការកើនឡើងចាប់ពី៧ម៉ឺននាក់ កើនឡើងទៅដល់ជាង ១១ ម៉ឺននាក់។
លោក សយ សុីណុល បានបន្តឲ្យដឹងថា ជាពិសេសភ្ញៀវទេសចរណ៍មកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ហើយនិងចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹកខេត្តកំពត ដែលកំពុងមានការចាប់អារម្មណ៍ទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាខេត្តផ្សេងៗផងដែ។

លោក សយ សុីណុល ប្រធានមន្ទីរបានឱ្យដឹងទៀតថា ជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងទស្សនាលម្ហែកម្សាន្តច្រើន ទោះបីអាកាសធាតុក្តៅហែងយ៉ាងណានោះ។ លោកបានសង្កេតឃើញភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរមកពីបណ្ដាខេត្តឆ្ងាយៗ ជាពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពតចាស់។

ក្នុងដំណើរឆ្ពោះទៅគោលដៅទេសចរណ៍ ៣៩ កន្លែងនៅក្នុងខេត្តកំពត ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលំហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មាពីរ នៃរូបសំណាកសេះសមុទ្របាញ់ទឹក នៅមុខសាលាខេត្តកំពតទៅវិញ។ ដោយសារតែមានភាពល្បីល្បាញបែបនេះ គេបានកត់សម្គាល់ឃើញដែរថា ខេត្តកំពតពិតជាមានការកើនឡើងនូវភ្ញៀវទេសចរ ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានោះដែរលោកប្រធានមន្ទីទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា នៅតាមតំបន់ភូមិសាស្ត្រក្នុងខេត្តកំពតដែលសុទ្ធសឹងជាគោលដៅទេសចរណ៍សំខាន់ៗ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពត បាននិងកំពុងយកចិត្តទុកដាក់ខិតខំកែលម្អឱ្យមានសោភ័ណភាពឱ្យកាន់តែមានភាពលេចធ្លោ ដើម្បីបង្កើនសក្តានុពលខេត្តទេសចរណ៍មួយនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀតជាខេត្តគោលដៅទេសចរណ៍ទី ២ នៃខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


