Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​

បានផុស

នៅ

នគរបាល​ខេត្តកណ្តាលបង្ក្រាប​ករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀនឃាត់ខ្លួន​ជន​សង្ស័យ៣​នាក់ដកហូត​វត្ថុតាង​មួយចំនួន។​

សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាលប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពី​វេលា​ម៉ោង​២៣ និង​៣០​នាទី យប់​ថ្ងៃទី​២៤ ខែ​កុម្ភះ ឆ្នាំ​២០២១ នៅ​ចំណុចស្ពាន​លេខ​៧៤ ស្ថិតនៅ​ភូមិ​កប៉ាល់គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយឃាត់ខ្លួន​ជនសង្ស័យ៣​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង៣​នាក់ ១/​ឈ្មោះ សៀ ឡុង​បូរី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ។ ២/​ឈ្មោះ ងន សុខុម ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ប្រ​ធាតុ ឃុំ​ព្រែកស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​។ ៣/​ឈ្មោះ ចាន់ យ៊ាំង​ ប៊ិនយិន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​។​

វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ម៉ា​ទឹកកក (ice) ចំនួន០៥​កញ្ចប់ (​ធំ​០៤.​តូច​០១) ទូរសព្ទ័​ដៃ៣​គ្រឿង និងម៉ូតូម៉ាក ហុងដា​វ៉េវ ពណ៍​ទឹកប៊ិច១​គ្រឿង៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង បានសិក្សារៀបចំគ្រប់លទ្ធភាព ផ្អែកលើគោលការណ៍ ៥

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

៥ ប្រទេស ផលិតប្រេងច្រើនជាងគេលើពិភពលោក

ព័ត៌មានជាតិ៤៦ នាទី មុន

អាជ្ញាធរ សន្យា នឹងនាំសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ ក្រោយពលរដ្ឋតំបន់រុនតាឯក ជាង ២ ពាន់នាក់ តវ៉ាករណីបាត់សាច់ប្រាក់ក្នុងប័ណ្ណក្រីក្រ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឈុតពណ៌មាសរបស់ Lisa លើឆាកប្រគំតន្រ្តីបារាំង ច្នៃម៉ូដដោយបុរសសង្ហាម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម