ព័ត៌មានជាតិ
ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េ នឹងពិភាក្សាស៊ីជម្រៅ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី
តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោក យូន សកយ៉ល (Yoon Suk Yeol ) នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៥ ឧសភានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េ ដើម្បីពិភាក្សាការងារកាន់តែស៊ីជម្រៅ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី។

លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកសារព័ត៌មានចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េ ដើម្បីពិភាក្សាស៊ីជម្រៅ និងភាពជាដៃគូ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើពហុវិស័យ ដើម្បីជំរុញនូវការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ បន្ថែមពីកម្មវិធីជំនួបទ្វេភាគីខាងលើ សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់មួយចំនួនទៀត ជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ និងជំនួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា »។

សម្តេចធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ព្រមទាំងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនវិនិយោគសំខាន់ៗចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលក្រុមហ៊ុន ទាំងនោះ វិនិយោគទៅលើវិស័យសំខាន់ៗមួយចំនួនដូចជាឧស្សាហកម្មគ្រឿងយន្ត គ្រឿងបង្គុំអេឡិចត្រូនិក ហិរញ្ញវត្ថុ និងធនាគារ ហេដ្ឋារចនាសម្ព័ន្ធសំណង់ បច្ចេកវិទ្យា ឌីជីថល រួមទាំងក្រុមហ៊ុនផលិត ផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខាវេជ្ជសាស្រ្ត។ ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរដែលរស់នៅសាធារណៈរដ្ឋកូរ៉េ។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការនេះ មានរៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ហើយតាមការគ្រោងទុក សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


