Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​ ចាប់ផ្ដើម​រៀបចំ​ធ្វើ​តេស្ដ​វាយតម្លៃ​សមត្ថភាព​បញ្ចប់វគ្គបណ្ដុះបណ្ដាល​សិស្ស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស​

បានផុស

នៅ

ភ្នំពេញ ៖ លោក ហ៊ីង​ ​ស៊ី​ដេ​ត​ ​អគ្គនាយក​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ២០២៤ នេះ​បាន​ឱ្យដឹង​ថា ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចាប់ផ្តើម​រៀបចំ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គប​ណ្តុះបណ្តាល​របស់​សិស្ស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ (C1) ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥​លាន​នាក់ ដំណាក់កាល​ដំបូង ចាប់ពី​ថ្ងៃទី​១៥ ខែឧសភា រហូតដល់​បំណាច់​ខែ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​អគ្គនាយក​សម្រាប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ មាន​វិទ្យាស្ថាន​ចំនួន​៤​បាន​រៀប​ចំ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស​ប​ន្ទា​ប់​ពី​ទទួល​បាន​ការបណ្តុះបណ្តាល​រយៈពេល​៤​ខែ​ដោយ​ជោគជ័យ​រួចមក ក្នុង​នោះ​មាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) វិទ្យាស្ថាន​បច្ចេកទេស ហ្ស៊ី​វ៉េ​សេ​(JVC) និង​វិទ្យាស្ថាន​បច្ចេកទេស​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​ថៃ និង​នៅ​ខេត្ត​ចំនួន​១០​មាន​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (​អ​.​ប​.​វ​.) បានរៀបចំ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស​ផងដែរ។

ដោយឡែក ចាប់ពី​ថ្ងៃទី​២០-២៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ ខេត្ត មាន​គ្រឹះស្ថាន អ​.​ប​.​វ​. ចំនួន​២១ នឹង​បន្ត​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​។

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១​លាន ៥​សែន​នាក់ កាលពី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមាន​អ្នកចូលរួម​មកពី​គ្រប់​ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​សរុប​ប្រមាណ​២​ពាន់​នាក់​។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ២០២៤ មាន​អ្នក​ចុះឈ្មោះ​ចូលរៀន​ចំនួន ៣៧ ៤៩៣​នាក់ (​ស្រី ១២ ៨៧១​នាក់ ) ក្នុង​នោះ​មាន​សិស្ស​កំពុង​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) សរុប​ចំនួន ១៧ ៧៧០​នាក់ (​ស្រី ៥ ៨១៩​នាក់ ) ស្មើនឹង​ចំនួន ៨០៥ ថ្នាក់ បន្ទាប់ពី​បាន​បើក​វគ្គ​សិក្សា​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ ដោយ​សិក្សា​លើ​វិស័យ​សំណង់​, អគ្គិសនី និង ថាមពល​, អេឡិចត្រូនិក​, កម្មន្តសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត​, ធុរកិច្ច និង​ព័ត៌មានវិទ្យា​, សេវាកម្ម​, បរិក្ខារ ត្រជាក់ និង​កម្តៅ​, ទេសចរណ៍​, ព្រមទាំង​កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម​  ហើយ​សិស្ស​ធ្វើតេស្ត​វាយតម្លៃ​បញ្ចប់​វគ្គ​ចំនួន ៣ ៩០៩ នាក់ (​ស្រី​៨៨៤​នាក់​)​។

លោក​បាន​អំពាវនាវ ដល់​យុវជន​ឱ្យមក​ចុះឈ្មោះ ចូលរៀន​ឱ្យបាន​ច្រើន​បន្ថែមទៀត​ព្រោះថា ការចុះឈ្មោះ រៀន គឺ មិនមាន​ការបង់ប្រាក់​ទេ​។ ចំណែក​អ្នក​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ២៨ ម៉ឺន​រៀល​ក្នុង​១​ខែ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ហើយ​ក្រោយពេល​រៀន​ចប់​មានការ​ងារ​ធ្វើ និង​មាន​ប្រាក់ចំណូល​សមរម្យ​ដើម្បី​ចិញ្ចឹម​ខ្លួនឯង និង​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​បន្ថែមទៀត​។

សូម​ផ្តាំ​ផ្ញើ​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​កម្មវិធី​បណ្តុះបណ្តាល​នេះ យក​ជំនាញ ចំណេះដឹង និង​បទពិសោធន៍​ផ្សេងៗ ទៅ​ប្រើ​ប្រាស់​ឱ្យអស់​លទ្ធភាព​ក្នុង​ការ​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​នៅតាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​ខ្លួន​ធ្វើការ ជាពិសេស​ខិតខំ​ប្រើ​ជំនាញ​ទាំងនេះ ជា​ទុន ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ក្លាយទៅជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​អភិវឌ្ឍ​សង្គមជាតិ​យើង​។

ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​យុវជន មាតាបិតា និង​អាណាព្យាបាល​យុវជន​នៃ​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ជួយ​ជំរុញ​លើកទឹកចិត្ត និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សមាជិក​គ្រួសារ​របស់​ខ្លួន ឱ្យ​មក​ចុះឈ្មោះ​ចូលរៀន មក​រៀន​ឱ្យបាន​ទៀងទាត់ និង​ឱ្យ​ចប់​វគ្គ​បណ្តុះបណ្តាល ដើម្បី​ទទួលបាន​ចំណេះដឹង ជំនាញ​មួយ​ពិតប្រាកដ ដែល​អាច​ទទួល​បាន​កា​រងារ និង​មុខរបរ​សមរម្យ ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជៀស​ផុតពី​ភាពក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

ក្រសួងការងារ​ ចាប់ផ្ដើម​រៀបចំ​ធ្វើ​តេស្ដ​វាយតម្លៃ​សមត្ថភាព​បញ្ចប់វគ្គបណ្ដុះបណ្ដាល​សិស្ស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស​

ព័ត៌មានជាតិ២ នាទី មុន

ក្រសួងព័ត៌មាន មាន«បន្ទប់សុខភាពមន្ត្រី» សម្រាប់សង្គ្រោះមន្ត្រីដែលមានបញ្ហាសុខភាពក្នុងពេលបំពេញការងារ

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ ​ឱ្យ​ម្ចាស់​សំណង់​ខឿន​ថ្ម​រុះរើ​ចេញ​ពី​ឆ្នេរ​អង្កោល​ដោយ​គ្មាន​លក្ខខណ្ឌ

កីឡា២ ម៉ោង មុន

ស្វាយរៀងខាប់ទាំងនារីនិងបុរសរកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចអំពាវនាវជនរងគ្រោះធ្លាប់បាត់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់ បន្ទាប់ពីបង្ក្រាបកន្លែងបញ្ចាំខុសច្បាប់នៅខណ្ឌទួលគោក

Sokha Hotels

ព័ត៌មានពេញនិយម