ព័ត៌មានជាតិ
រដ្ឋាភិបាលស្វីស ប្ដេជ្ញាជួយលើកកម្ពស់សុខុមាលភាពប្រជាជន ស្ត្រី និងកុមារកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត
រដ្ឋាភិបាលសហព័ន្ធស្វីស បានប្ដេជ្ញាជួយលើកកម្ពស់សុខុមាលភាពប្រជាជន ស្ត្រី និងកុមារកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល។

ការប្ដេជ្ញារបស់រដ្ឋាភិបាលសហព័ន្ធស្វីសនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៦ ឧសភា ខណៈលោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្ដីការក្រសួង។
នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីគោលជំហរបន្តពង្រឹងទំនាក់ទំនងការទូតរយៈពេលជាង ៦០ ឆ្នាំ និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្ត្រី និងកុមារកម្ពុជា។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើវិស័យសុខាភិបាល រួមមានការលើកកម្ពស់សុខុមាលភាពប្រជាជន ស្ត្រី និងកុមារកម្ពុជា ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧។
ក្នុងនាម ក្រសួងសុខាភិបាល លោករដ្ឋមន្ត្រី បានសំដែងការកោតសរសើរ និងរំលឹកគោរពនូវវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិតជនជាតិស្វីស Beat Richner ដែលបានចំណាយពេលវេលាទាំង កម្លាំងកាយ និងកម្លាំងចិត្តដ៏ច្រើនធំធេង ដែលបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងជាស្នាដៃមនុស្សធម៌ ប្រវត្តិសាស្ត្របន្សល់ទុកក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងអស់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


