ព័ត៌មានជាតិ
សម្តេចតេជោ អះអាងថា សាលដីកាកាត់ទោសមេដឹកនាំខ្មែរក្រហម បានជួយលើកទឹកចិត្តឱ្យសម្តេចដកខ្លួនចេញពីអំណាច
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា សាលដីកាកាត់ទោសមេដឹកនាំខ្មែរក្រហមរបស់សាលាក្តីខ្មែរក្រហម បានលើកទឹកចិត្តដល់សម្តេចក្នុងការដកខ្លួនចេញពីអំណាចនាយករដ្ឋមន្រ្តី។ សម្រាប់សម្តេចតេជោ នៅពេលរបបខ្មែរក្រហមរលាយរលត់អស់ ហើយមេដឹកនាំកំពូលៗត្រូវបានកាត់ទៅតាមផ្លូវច្បាប់រួចរាល់អស់ គឺសម្តេចអស់តួនាទី អស់ភារកិច្ច និយាយឱ្យខ្លី បានបញ្ចប់បេសកកម្មហើយ។

នៅក្នុងពិធីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖«សាលដីកានេះដែលនាំមកនូវយុត្តិធម៌ វាក៏បានជួយលើកទឹកចិត្តឱ្យខ្ញុំដកខ្លួនចេញពីអំណាចនាយករដ្ឋមន្រ្តី ព្រោះខ្ញុំបានដើរដល់គោលដៅរបស់ខ្ញុំហើយ គឺផ្តួលរំលំ ប៉ុល ពត ទប់ស្កាត់ប៉ុល ពត រំលាយអង្គការចាត់តាំងប៉ុល ពត នាំមកនូវសន្តិភាព ហើយចុងក្រោយ គឺសាលក្រមដែលបានចេញផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា»។

ចេញដឹកនាំចលនាតស៊ូដើម្បីសន្តិភាពប្រទេសជាតិតាំងពីអាយុ២៥ឆ្នាំ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា រំលឹកឱ្យដឹងថា សម្តេច បានរងនូវឈឺចាប់ រងនូវការប្រមាថនៅពេលដែលសម្តេចធ្វើជារដ្ឋមន្រ្តីការបរទេស ហើយនៅពេលធ្វើជានាយករដ្ឋមន្រ្តី សម្តេច ក៏រងនូវការប្រមាថ ហើយរងនូវការដាក់ទណ្ឌកម្មថែមទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រោយពីសាលាក្តីខ្មែរក្រហមបានចេញសាលដីកាកាត់ទោសមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម សម្តេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលគោលដៅរបស់សម្តេច គឺបានសម្តេចហើយ។

បើទោះបីគោលដៅបានសម្រេចហើយក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានច្បាប់មួយដើម្បីដាក់ទោសទណ្ឌលើអ្នកណាដែលនិយាយថា កម្ពុជា មិនមានរបបប្រល័យពូជសាសន៍។ សម្តេចតេជោ បានស្នើដល់ក្រុមអ្នកច្បាប់របស់រាជរដ្ឋាភិបាលគិតពិចារណាក្នុងការរៀបចំបង្កើតច្បាប់នេះ ម្យ៉ាង ដើម្បីការពារការផ្តល់ភាពយុត្តិធម៌ដល់ប្រជាជនកម្ពុជា ហើយម្យ៉ាងទៀត ដើម្បីកុំឱ្យអ្នកនយោបាយទាំងឡាយយកបញ្ហាប្រល័យពូជសាសន៍នេះ ទៅធ្វើល្បែងនយោបាយ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


