ព័ត៌មានជាតិ
៥ ខែនេះ មជ្ឈមណ្ឌលផ្តល់ឈាម ទទួលបានអំណោយឈាមជាង ៥ ម៉ឺនប្លោក នៅទូទាំងប្រទេស
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាមទាំងអ្នកផ្តល់ជំនួស និងអ្នកស្ម័គ្រចិត្តប្រមាណជាង ៥ ម៉ឺនប្លោក សម្រាប់ជួយដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។

ថ្លែងក្នុងពិធីប្រគល់ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារចុះឈ្មោះ និងបន្ទប់រង់ចាំបរិច្ចាគឈាម” នៅព្រឹកថ្ងៃទី ២៤ ឧសភានេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ក្នុងចំណោមអំណោយឈាមជាង ៥ ម៉ឺនប្លោក ក្នុងនោះមជ្ឈមណ្ឌលជាតិទទួលបាន ៤១ ០០០ ប្លោក និងតាមបណ្តាខេត្តទទួលបានជាង ១ ម៉ឺនប្លោក សរុបជាង ៥ ម៉ឺនប្លោក និងបានផ្គត់ផ្គង់ឈាមប្រមាណជាង ៦ ម៉ឺនប្លោក ទៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត បានបន្តថា តម្រូវការឈាមមានការកើនឡើងជាបន្តបន្ទាប់ដោយសារអ្នកជំងឺត្រូវការឈាមសម្រាប់សង្គ្រោះអាយុជីវិតក៏មានច្រើន។ ជាក់ស្តែងនៅឆ្នាំ ២០២៣ កន្លងទៅ ទទួលបានឈាមចំនួន ១៤៣ ១៤៣ ប្លោក។ ប៉ុន្តែយើងបានផ្គត់ផ្គង់ប្រមាណ ១៥ ម៉ឺនប្លោក មានការកើនឡើងប្រមាណ ៣០% ដែលការកើនឡើងនេះវាជាបញ្ហាប្រឈមរបស់ក្រសួងផងដែរ ព្រោះបើកាលណាតម្រូវការឈាមកើនឡើង យើងក៏ត្រូវស្វែងរកឈាមដើម្បីបំពេញទៅតាមតម្រូវការនោះដែរ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំពោះផែនការយើងមានច្រើនរហូតមកដល់ពេលនេះយើងមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីសារៈសំខាន់ នៃការបរិច្ចាគឈាម ដើម្បីឱ្យចូលរួមផ្តល់ឈាមឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នការផ្តល់ឈាមដោយការស្ម័គ្រចិត្តមានត្រឹម ២០% ប៉ុណ្ណោះ ខណៈប្រទេសជិតខាងមានរហូតដល់ទៅជាង ៩០%។ ក្រៅពីនេះមជ្ឈមណ្ឌលបានសហការជាមួយក្រសួងចំនួន ១២ ដែលនឹងជួយផ្តល់ឈាមទៀងទាត់ ហើយគ្រោងនឹងបន្តសហការជាមួយក្រសួងដែលនៅសេសសល់ឱ្យចូលរួមជាបន្តបន្ទាប់ទៀត ក៏ដូចជាសហការជាមួយវិស័យឯកជន ធនាគារ សាកលវិទ្យាល័យ ស្ថាប័នរដ្ឋ និងសហភាពសហព័ន្ធយុវជនកម្ពុជា។
លោកវេជ្ជបណ្ឌិត រំពឹងថា នៅបំណាច់ឆ្នាំ ២០២៤ នេះ សង្ឃឹមថា នឹងទទួលបានអំណោយឈាមប្រមាណ ១ សែន ៦ ម៉ឺនប្លោក។ លោកវេជ្ជបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានផុសផុលដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួននិងសង្គម។ ព្រោះថាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានសារប្រយោជន៍ច្រើនដូចជាកាត់បន្ថយជាតិដែក សម្រួលសរសៃឈម ស្ត្រូក មហារីកឈាម និងចូលរួមសង្គ្រោះជីវិតអ្នកជំងឺជាមួយគ្រូពេទ្យ ពិសេសទទួលបានបុណ្យកុសលមិនអាចកាត់ថ្លៃបានក្នុងនាមពលរដ្ឋជាកាន់ព្រះពុទ្ធសាសនា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


