ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនចាងហ្វាងគេហទំព័រ រាជសីហ៍ឦសាន ពីបទប្រើប្រាស់ឯកសារក្លែងក្លាយ
លោក សុង គឹមហេង នាយកការផ្សាយគេហទំព័រ «រាជសីហ៍ឦសាន» ត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តឃាត់ខ្លួននៅវេលាម៉ោង ១៥ និង៣០ នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ហើយបានប្រគល់ជនសង្ស័យមកឲ្យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលពាក់ពន្ធ័ករណីប្រើប្រាស់ឯកសារក្លែងក្លាយ និងស្លាកលេខក្លែងក្លាយ។

ក្នុងប្រតិបត្តិការខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្ត។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឃាត់សួរនាំរថយន្ត១គ្រឿង ម៉ាក នីសាន់ម៉ាច ពាក់ស្លាកលេខ 2BB-1064 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ឆ្នាំផលិត១៩៩៩ នៅចំណុចកែងមន្ទីរហិរញ្ញវត្ថុ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ដើម្បីសួរនាំរឿងឯកសាររថយន្តនេះ។

លុះមកដល់វេលាម៉ោង១៥ និង៣០នាទីថ្ងៃដដែលនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍បានប្រគល់ជនសង្ស័យ និងស្លាកលេខរថយន្តចំនួន២សន្លឹក មកឲ្យការិយាល័យជំនាញដើម្បីស្រាវជ្រាវនីតិវិធីបន្ត។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ សុង គីមហេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនាយកការផ្សាយ គេហទំព័រ «រាជសីឦសាន» រស់នៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

-សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-រថយន្ត១គ្រឿង ម៉ាក នីសាន់ម៉ាច
-ស្លាកលេខ 2A-2653 កណ្តាល ចំនួន២សន្លឹក។
-ទូរសព្ទដៃចំនួន ១គ្រឿង ម៉ាក Samsung Galaxy s23 ពណ៌ ផ្កាឈូក។
ក្រោយពីការសួរនាំរួចមកសមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងទៀត ម៉ាក ហុងដាវិត ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ឆ្នាំផលិត ២០០១ នៅចំណុចយានដ្ឋានរបស់ឈ្មោះឌីណា ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យ រួមទាំងរថយន្តចំនួន២គ្រឿងខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


