Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​​​ខណ្ឌឫស្សីកែវ បដិសេធ បិទ​«សង្កាត់ ទួលសង្កែទី២ គីឡូម៉ែតលេខ៦ និងសង្កាត់​ប្ញស្សីកែវ ​»​

បានផុស

នៅ

រដ្ឋបាលខណ្ឌប្ញស្សីកែវ បាន​បដិសេធ​ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។ នេះបើតាមទំព័រ​ហ្វេសបុក​​​រដ្ឋបាល​ខណ្ឌឫស្សីកែវ​បានចេញផ្សាយមុន​នេះ។

ប្រភព​បាន​​ឱ្យដឹង​ថា សម្រាប់ទីតាំង ចត្តាឡីស័ក ចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម ៖
១-សង្កាត់ទួលសង្កែទី២ មាន ០២ គឺ :
-ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២
-Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២
២-សង្កាត់ឫស្សីកែ មាន ០១ គឺ :
-ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
៣-សង្កាត់គីឡូម៉ែត្រលេខ៦ មាន ០១ គឺ :
-ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម