Connect with us

សន្តិសុខសង្គម

អាជីវករផ្សារសាំហាន់ ផ្ទុះការតវ៉ាលើប្រធានផ្សារ ដែលតម្រូវឲ្យទិញសិទ្ធិកាន់កាប់តូប

បានផុស

នៅ

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមអាជីវករផ្សារសាំហាន់ជាង១០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាស្នើសុំលោក គឹម ឆាយ ជាប្រធានផ្សារសាំហាន់ ដែលទើបចូលមក​គ្រប់គ្រងថ្មីៗនេះ ​សូមឲ្យអនុវត្តដូចប្រធាន​ផ្សារសាំហាន់ចាស់ ដោយបង់ប្រាក់កក់ និងប្រាក់ប្រចាំខែជាធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងពីក្រុមអាជីវករបានឲ្យដឹងថា ពួកគាត់បានស្នើសុំទៅលោក គឹម ឆាយ ដែល​ជាប្រធានផ្សារសាំហាន់ទើបចូលមកគ្រប់គ្រងថ្មីចំនួន៦ចំណុច ហើយចំណុចដែលសំខាន់ គឺលោក គឹម ឆាយ បានតម្រូវឲ្យអាជីវករទិញសិទ្ធិកាន់កាប់តូបនីមួយៗ និងបង់ប្រាក់ប្រចាំខែជាធម្មតា តែនៅពេលដែលអាជីវករឈប់លក់ដូរ ប្រាក់ដែលទិញសិទ្ធិកាន់កាប់នោះមិនបានត្រឡប់មកវិញទេ ដែលខុសពីគោលការណ៍របស់អតីតប្រធានផ្សារដែលកាន់កាប់ពីមុន គឺគ្រាន់តែតម្រូវឲ្យកក់ប្រាក់​ថ្លៃតូប និងបង់ប្រាក់ប្រចាំខែ តែនៅពេលដែលអាជីវឈប់លក់ដូរ ប្រាក់កក់ថ្លៃតូបនឹងបានមកវិញ  ។

ក្រុមអាជីវករបានបញ្ជាក់ថា បងប្អូនអាជីវករបានស្នើសុំប្រធានផ្សារមកគ្រប់គ្រងថ្មីចំនួន៦ចំណុច រួមមាន៖

១-ស្នើសុំអោយអាជីវករលក់ដូរធម្មតា មិនមានការរុះរើធ្វើតូបថ្មី។

២-ស្នើសុំអោយម្ចាស់ដី កុំទាន់យកលុយកក់ថ្មីពីអាជីវករ (ចាំដល់បានលុយកក់ពីឈ្មោះ លោក ព្រំ សុធី ជាអតីតផ្សារសិន)។

៣-ស្នើសុំអោយធ្វើកុងត្រា២ឆ្នាំម្តង និងតម្កល់ប្រាក់កក់នៅដដែល (មិនមែនការកក់ប្រាក់ដាច់) ក្នុងតម្លៃតូបកែងផ្លូវធំ១៥០០ដុល្លារ តូបកែងផ្លូវតូច១០០០ដុល្លារ និងតូបក្នុងនៅកណ្តាល ៥០០ដុល្លារ។

៤–សុំអោយអាជីវករមានសិទ្ធិជួលតូប ឬក៏សេងតូបកាត់ឈ្មោះទៅអោយអ្នកថ្មីក្នុងតម្លៃ មួយតួប ៥០ដុល្លារដូចដើម មិនមានការកែប្រែ។

 ៥-សុំកុំអោយមានការឈប់ជួល ឬដកហូតតូបអាជីវករដោយគ្មានមូលហេតុ ។

៦-សូមបង្ហាញលិខិតបញ្ជាក់ភស្តុតាងអះអាងពីម្ចាស់ដី ឬម្ចាស់ផ្សារថ្មី​មុននឹងអោយអាជីវករ​ចុះធ្វើកុងត្រា។

គោលបំណង ស្នើសុំបន្តលក់ដូរ និងបង់លុយប្រចាំខែដូចធម្មតា ដោយមិនមានការប្រែប្រួលពីម្ចាស់ ដី ដែលស្ថិតនៅផ្សារធំទូលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម