ព័ត៌មានជាតិ
ផលិតផលអាហារសរីរាង្គខ្មែរមួយ នាំចេញដល់អង់គ្លេស អាចបង្កើតជាប្រេនផ្ទាល់ខ្លួនថែមទៀត
ក្រុមហ៊ុន អាយប៊ីស រ៉ាយ ជាក្រុមហ៊ុននៅក្នុងស្រុកមួយមានសមត្ថភាពផលិតជាប្រភេទអង្ករសម្រូប និងអាហារសរីរាង្គផ្តោតសំខាន់លើសុវត្ថិភាពជាចម្បង រហូតអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើន ដែលក្នុងនោះការនាំចេញធំជាងគេទៅកាន់ប្រទេសអង់គ្លេស និងកំពុងសាងយីហោផ្សព្វផ្សាយនៅទីនោះ។ នេះបើតាមការឱ្យដឹងពីលោក ថា ចាន់ធូ ប្រធានផ្នែកលក់ក្រុមហ៊ុន អាយប៊ីស រ៉ាយបានឱ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

លោក ថា ចាន់ធូ ប្រធានផ្នែកលក់ក្រុមហ៊ុន អាយប៊ីស រ៉ាយ ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នផលិតផលនៅក្នុងក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារជាច្រើនទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិមួយចំនួន។
ជាក់ស្តែង ក្រុមហ៊ុន អាយប៊ីស រ៉ាយ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិដូចជា ប្រទេសអង់គ្លេស ដែលជាទីផ្សារនាំចេញធំជាងគេ។ ក្រៅពីអង់គ្លេសបាននាំចេញទៅប្រទេស កាណាដា អូស្ត្រាលី និងហុងកុង ដែលសុទ្ធសឹងតែជាទីផ្សារធំៗនៅក្រៅប្រទេស។ ដោយឡែកចំពោះទីផ្សារក្នុងស្រុក ក៏នាំទៅលក់នៅតាមផ្សារទំនើបៗមួយចំនួន ដូចជា អ៊ីអន ឡាក់គី ជីបម៉ុង និងផ្សារតូចៗមួយចំនួនទៀត។
ផលិតផលអាហារសរីរាង្គដែលផលិតចេញពីសហគ្រាស អាយប៊ីស រ៉ាយ មានដូចជាប្រភេទអង្ករ នំ ក៏ដូចជាប្រភេទស្រាជាដើម។ ក្នុងនោះប្រភេទអង្ករ មានបែងចែកជា ៥ ប្រភេទ ដូចជា អង្ករសម្រូប, អង្ករសម្រិត, បិតាសម្រូប, អង្ករបាយដំណើប និងអង្ករក្រហម ដែលផ្ដោតជាសំខាន់ គឺពូជស្រូវផ្ការំដួល។
លោក ថា ចាន់ធូ បានឲ្យដឹងថា ប្រភេទអាហារសម្រន់អាយប៊ីស រ៉ាយ អាចយកទៅបរិភោគជាមួយប្រភេទឈីស ប្រភេទទឹកឃ្មុំ និងមួយមុខទៀតប្រភេទស្រាបៀ ដែលមានស្តង់ដារបែបអាល្លឺម៉ង់ ដែលផលិតផលទាំងអស់គឺសុទ្ធសឹងតែធ្វើចេញពីប្រភេទអង្ករស្រូវផ្ការំដួលទាំងអស់ ហើយអង្ករសុទ្ធតែជាប្រភេទអង្ករសរីរាង្គ។ នាពេលឆាប់ៗខាងមុខនេះក៏នឹងមានជាប្រភេទគុយទាវ ផងដែរ។

លោក ថា ចាន់ធូ បានបញ្ជាក់បន្ថែមថា «ជាទូទៅ សម្រាប់ការនាំចេញទៅក្រៅប្រទេសភាគច្រើនគឺ អង្ករសម្រិត ព្រោះប្រទេសខាងក្រៅគេផ្តោតសំខាន់លើអង្ករប្រភេទសរីរាង្គបែបនេះ។ ដោយឡែក សម្រាប់ការនាំចេញទៅកាន់ចក្រភពអង់គ្លេសវិញ ភាគច្រើនជាប្រភេទនំ និងអង្ករ ១ គីឡូ និងប្រភេទអង្ករ ៥ គីឡូ។
បើតាមប្រធានគ្រប់គ្រងរូបនេះ ការនាំចេញទៅទីផ្សារក្រៅប្រទេស ខាងក្រុមហ៊ុនបាននាំចេញទៅក្រៅជាយូរមកហើយ ប៉ុន្តែទើបតែនាំចេញខ្លាំង គឺចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ន»។

ប្រធានផ្នែកលក់រូបនេះបានអះអាងថា ផលិតផលទាំងអស់នេះសម្រាប់អ្នកដែលទទួលទាន នឹងទទួលបានផលប្រយោជន៍ដល់សុខភាពជាច្រើន ព្រោះផលិតឡើងដោយផ្តោតសំខាន់ខាងសរីរាង្គ មានការត្រួតពិនិត្យផ្នែកសុខភាព អនាម័យ និងមានការចុះបញ្ជីទទួលស្គាក់នៅក្នុងស្រុកបានត្រឹមត្រូវ ពីក្រសួងស្ថាប័ននានា ដូចជាក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងពន្ធដារ ផងដែរ។
មិនតែប៉ុណ្ណោះ សូម្បីតែអ្នកដែលមានជំងឺមហារីក ជំងឺទឹកនោមផ្អែម ក៏អាចទទួលទានបានប្រភេទអង្ករសម្រូប ដែលអាចជួយដល់សម្ពាធឈាម ហើយចំពោះប្រភេទនំ ក្មេងៗក៏អាចទទួលទានបាន ដោយផ្តល់អត្ថប្រយោជន៍ មិនឱ្យឡើងគីឡូ និងកាត់បន្ថយជាតិខ្លាញ់ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ