ព័ត៌មានជាតិ
សម្ដេចធិបតី ប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណបើកកាស៊ីណូនៅក្នុងខេត្តកំពត និងកែបឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលមិនអនុញ្ញាត និងមិនផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនឯកជនបើកកាស៊ីណូនៅក្នុងភូមិសាស្ត្រខេត្តកំពត និងកែបឡើយ។

ថ្លែងចេញពីខេត្តកំពត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖ «កន្លងទៅមានការស៊ើបសួរអំពីការស្នើសុំអាជ្ញាប័ណ្ណបើកកាស៊ីណូនៅខេត្តកំពត ខ្ញុំសូមបញ្ជាក់ថា ការបើកកាស៊ីណូកន្លងទៅ យើងអនុញ្ញាតតែនៅច្រកព្រំដែន និងមានតែមួយទេនៅបូកគោ អ៊ីចឹង ពីនេះទៅមុខ គឺក្រៅពីកន្លែងនេះ គឺមិនចេញអាជ្ញាប័ណ្ណសម្រាប់ធ្វើកាស៊ីណូក្នុងខេត្តកំពតទៀតទេ…ខេត្តកែប ក៏អត់ផ្ដល់អាជ្ញាប័ណ្ណធ្វើកាស៊ីណូដូចគ្នា»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះគឺជាគោលការណ៍ដែលត្រូវអនុវត្ត ដោយសម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កត់ត្រា និងអនុវត្តតាមគោលការណ៍សម្រេចនេះឱ្យមានប្រសិទ្ធភាព។
សម្ដេចធិបតី បានប្រកាសលើកទឹកចិត្ត និងស្វាគមន៍ឱ្យក្រុមហ៊ុនឯកជនស្នើសុំអភិវឌ្ឍន៍គម្រោងផ្សេងៗជំនួសវិញ ជាអាទិ៍តំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ បុរី និងគម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ផ្សេងៗទៀត ដើម្បីជាចំណែកជួយអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តកំពត និងខេត្តកែប៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


