ព័ត៌មានជាតិ
ផ្ទុះកូវីដក្នុងរោងការពីរកន្លែង សង្ស័យមានអ្នកពាក់ព័ន្ធរាប់ពាន់នាក់
ពិធីមង្គលការពីរកន្លែង បានផ្ទុះករណីឆ្លងកូវីដ អាចពាក់ព័ន្ធរាប់ពាន់នាក់ទាំងប្រយោល និងផ្ទាល់។
ពិធីមង្គលការមួយនៅខេត្តព្រៃវែងកាលពីថ្ងៃ ១៧ កុម្ភៈ ២០២១ ពាក់ព័ន្ធស្រ្តីម្នាក់ដែលបានឆ្លងកូវីដ ១៩ ដែលបានមកចូលរួម។

ស្រ្តីរូបនោះមានតួនាទីជាមន្រ្តីនគរបាល មានវ័យ ៣៥ ឆ្នាំ ត្រូវបានប្រកាសមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ កាលពីថ្ងៃ ១៧ កុម្ភៈ ២០២១ ស្រ្តីរងគ្រោះបានទៅចូលរួមពិធីមង្គលការមួយស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានមនុស្សរាប់រយនាក់ចូលរួម រួមទាំងគ្រូបង្រៀនផងដែរ។
ក្នុងពិធីមង្គលការមានភ្ញៀវចូលរួមជាង ៨០០ នាក់។
តាមការបញ្ជាក់ពីអាជ្ញាធរខេត្តព្រៃវែង អ្នកភូមិដែលពាក់ព័ន្ធស្រ្តីឆ្លងកូវីដដែលចូលរួមពិធីមង្គលការមកដល់ពេលនេះលទ្ធផលអវិជ្ជមានទាំងអស់។
លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែងបានបញ្ជាក់ថា ការស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធចំនួន ៨៦ នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក និងតេស្តរកកូវីដ១៩។ ពួកគេទាំងអស់សុទ្ធតែមានសុខភាពល្អ មិនទាន់បញ្ហាអីគួរឲ្យព្រួយបារម្ភទេ។
ដោយឡែកកាលពីម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ចាមក៏ប្រកាសមានបុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានផ្ទុកជំងឺកូវីដ១៩ បានចូលរួមពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
បុរសរងគ្រោះបានទៅចូលរួមមង្គលការក្មួយនៅថ្ងៃ ២១ កុម្ភៈ ឆ្នាំ២០២១ និងតេស្តវិជ្ជមាននៅថ្ងៃ ២៦ កុម្ភៈ។
រដ្ឋបាលខេត្តកំពង់ចាមបានចុះស្រាវជ្រាវ កំណត់មុខសញ្ញាពាក់ព័ន្ធនឹងព្រិត្តិការណ៍នេះរួមមាន៖
១. ឪពុក-ម្តាយកូនក្រមុំ ដែលបានវិលត្រឡប់ទៅរាជធានីភ្នំពេញនេះ មានលំនៅស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត។
២. ឪពុក-ម្តាយកូនកំលោះបានវិលត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៣. កូនកំលោះក្រមុំ និងអ្នកកំដរបានត្រឡប់ទៅភ្នំពេញវិញ។
៤. អ្នករួមតុជាមួយផ្ទាល់៖ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ ២ នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។
៥. ចុងភៅអ្នកលើកម្ហូប មេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។
រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកដែលបានចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាក នៅទីតាំងដែលមន្ទីរពេទ្យសុខាភិបាល ខេត្តបានរៀបចំ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។
ចំពោះស្រុកស្រីសន្ធរ នៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។ ដោយឡែកចំពោះបងប្អូនមិនស្ថិតនៅស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


