ព័ត៌មានជាតិ
ឯកឧត្តម កែ គឹមយ៉ាន ឧបត្ថម្ភបាល់ពន្លត់អគ្គីភ័យចំនួន២០០គ្រាប់ ដល់អាវុធហត្ថរាជធានីមានអត្ថប្រយោជន៍សម្រាប់ជួយពន្លត់អគ្គិភ័យ
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៧ កុម្ភៈឆ្នាំ២០២១បានចាត់តំណាងដែលមាន លោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា អនុប្រធាននាយកដ្ឋានផែនការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំយកបាល់ពន្លត់អគ្គិភ័យចំនួន ២០០គ្រាប់ ( ធំ១០០តូច១០០ ) ឧបត្ថម្ភដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានអត្ថប្រយោជន៍សម្រាប់ជួយពន្លត់អគ្គិភ័យដោយគប់ចូលពេលភ្លើងកំពុងឆាបឆេះតែម្ដង។

លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទីមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចាក់ថា បាល់ពន្លត់អគ្គិភ័យចំនួន២០០គ្រាប់ ដល់អាវុធហត្ថរាជធានីមានអត្ថប្រយោជន៍ណាស់សម្រាប់ជួយពន្លត់អគ្គិភ័យហើយអាវុធហត្ថនឹងយកបាល់អគ្គិភ័យនេះទៅប្រើប្រាស់សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលកើតមានអគ្គិភ័យម្ដងៗនោះ។
លោកឧត្តមសេនីយ៍បន្តថា បាល់អគ្គីភ័យនោះគេប្រើប្រាស់ដូចជាដាក់តាមរថយន្ត ឬនៅតាមផ្ទះក៍បានដែរ ដោយ បាល់ធំមានប្រសិទ្ធិភាពជួយពន្លត់១គ្រាប់ ទំហំ៤ម៉ែត្របួនជ្រុង និងបាល់តូច២ម៉ែត្របួនជ្រុងដែរ។

លោកឧត្តមសេនីយ៍មេបញ្ជាការរង និងលោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោយពីទទួលនូវបាល់ពន្លត់អគ្គីភ័យរួចមកក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានឧបត្ថម្ភអំណោយ នាពេលនេះដើម្បីទុកជាប្រយោជន៍ក្នុងការងារប្រតិបត្តិការណ៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងគ្រោះអគ្គីភ័យផ្សេងៗផងដែរ៕
អត្ថបទ ៖ វិមាន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


