Connect with us

ព័ត៌មានជាតិ

លោក អ៊ឹង សុភ័ណ ត្រូវបានតែងតាំងជាអភិបាលក្រុងរុនតាឯក អមដោយអភិបាលរង ៦រូប

បានផុស

នៅ

លោក អ៊ឹង សុភ័ណ ឋានន្តរស័ក្តិនឧត្តមមន្ត្រី ថ្នាក់លេខ៥ ត្រូវបាន រាជរដ្ឋាភិបាល តែងតាំងឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងអមដោយអភិបាលរងចំនួន ៦រូបផ្សេងទៀត។ នេះបើយោងតាមលិខិត ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតដែលចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលរងក្រុងទាំង ៦រូបនោះ រួមមាន លោក នីម សុវណ្ណ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ២ ត្រូវបានផ្ទេរពីអភិបាលរង នៃគណៈអភិបាលស្រុកបន្ទាយស្រី ឱ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ព្រមទាំង មន្ត្រីរាជការចំនួន ៥រូបទៀត មាន លោក ម៉ៅ ឧស្សាហ៍ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ លោក ស៊ុន តុលា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ លោកស្រី មុំ សម្បត្តិ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦​ លោក ហៀង ស៊ីថាត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ និងលោក ប៉ក់ រឿត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម