ព័ត៌មានជាតិ
សមត្ថកិច្ចកំណត់មុខសញ្ញា ជនសង្ស័យ៤នាក់ ត្រៀមធ្វើសកម្មភាពប្លន់
បាត់ដំបង ៖ ជនសង្ស័យចំនួន ៤ នាក់ នៅក្នុងចំណោមបក្ខពួក ៥ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាន់ពេលវេលា ខណៈដែលពួកគេត្រៀមធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ ទៅលើការាស់សាំងមួយកន្លែង ដែលស្ថិតនៅក្បែរព្រំដែនថៃ។
កិច្ចប្រតិបត្តិការយ៉ាងបន្ទាន់នេះ គឺបានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១ និង ១០នាទី រសៀល នៅចំណុចលើផ្លូវបំបែកចូលវត្តតាស្តារ ស្ថិតនៅក្នុងភូមិចំការល្ហុង ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលមានការសង្ស័យទៅលើរថយន្តមួយគ្រឿងដែលបើកចុះបើកឡើង ជាច្រើនលើកច្រើនសាររួចមក។
ភ្លាមៗនោះ នគរបាលស្រុកសំពៅលូនបានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្នុងនោះមានជនជាតិខ្មែរ២នាក់ និងជនជាតិវៀតណាមចំនួន ២ នាក់ ដោយសមត្ថកិច្ចបានចោទប្រកាន់ ពីបទចូលរួម សមាគមនៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ និងបទរំលោភលើទំនុកចិត្ត។ ជនសង្សារទាំង ៤ នាក់នោះមានឈ្មោះ ១. ឈ្មោះ វៀន វីនឌីន ហៅវីន ភេទប្រុស អាយុ ២២ ឆ្នាំ ជាជនជាតិវៀតណាម។ ២. ឈ្មោះ ចាងវ៉ាំង ឌុង ហៅតុង ភេទប្រុសអាយុ ២៧ឆ្នាំ ជាជនជាតិវៀតណាម។ ៣.ឈ្មោះសុធី ម៉ាណែត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។ ៤.ឈ្មោះញឹម តាំហៅតុងអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង០៤អ្នកមានមុខរបរមិនពិតប្រាកដមានទីលំនៅបណ្ដោះអាសន្ននៅទីក្រុងភ្នំពេញ។

ជនសង្ស័យទាំង០៤នាក់ខាងលើ ដែលនគរបាលឃាត់ខ្លួនគឺដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាស្ដា ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃចំនួន០៣គ្រឿង កាតគ្រីរថយន្តចំនួន០៣សន្លឹក ក្រដាសឈៀកចំនួន០២សន្លឹក ប័ណ្ណបង់ពន្ធរថយន្តចំនួន០២សន្លឹក រថយន្តម៉ាក TOYOTA PRIUS ស៊េរីឆ្នាំ២០១០ពណ៌ទឹកមាស ស្លាកលេខ កណ្តាល ២C-១២២៨ចំនួន០១គ្រឿង។

តាមការបញ្ជាក់ពីលោក ទឹម វិឆៃ អធិការនគរបាលស្រុកសំពៅលូន ដែលបានស្រង់សម្ដីសារភាពរបស់ជនសង្ស័យម្នាក់ឈ្មោះ ញឹម តាំង ហៅតុង ដែលបានរៀបរាប់ថា ពួកគេទាំងអស់មានគ្នា ៥ នាក់ ដោយម្នាក់ទៀតបានបើករថយន្តគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ដោយជាប់ទាំងអាវុធទៅជាមួយផងហើយពួកគេទាំងប្រាំនាក់មានគម្រោងប្លន់ការាស់សាំងមួយកន្លែង ដែលស្ថិតនៅត្រង់ចំណុចខាងលើ ប៉ុន្តែការត្រៀមធ្វើសកម្មភាពលើកទីមួយ គឺមានរថយន្តចូលមកចាក់សាំងច្រើនពេក ទៅពួកគេដកខ្លួនបន្តិចសិន លុះពេលវិលត្រឡប់មកលើកទី ២ ដែលបម្រុងធ្វើសកម្មភាពប្លន់ បែរជាឃើញកម្មករនៅក្នុងការាសសាំងនេះនៅជុំគ្នាខាងមុខច្រើនពេក ទើបគម្រោងនេះត្រូវបរាជ័យ។
ដោយសារតែមានការសង្ស័យពីសំណាក់ម្ចាស់ស្ថានីយប្រេងឥន្ធនៈព្រោះឃើញរថយន្តនេះត្រឡប់ចុះត្រឡប់ឡើងជាច្រើនសារ ទើបសម្រេចចិត្តរាយការណ៍ទៅសមត្ថកិច្ចដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង អធិការនគរបាលស្រុកសំពៅលូន បានបញ្ជូនទៅតាមនីតិវិធីហើយ ដើម្បីឲ្យការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តជាអ្នកសាកសួរបន្ត៕
អត្ថបទ ៖ សោនិយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ