ព័ត៌មានជាតិ
ប្រភពអនាមិក៖ ពីក្រោយករណីប្លន់ប្រដាប់អាវុធកក្រើកក្រុងភ្នំពេញ
ឧក្រិដ្ឋជនម្នាក់ នៃហេតុការណ៍ប្លន់ដ៏កក្រើកភ្នំពេញនៅថ្ងៃនេះ ជាអតីតអ្នកបើកឡានឱ្យគ្រួសារជនរងគ្រោះ។ នេះបើយោងតាមប្រភពអនាមិកបានទម្លាយឱ្យកម្ពុជាថ្មីដឹងមុននេះបន្តិច។
ប្រភពបានទម្លាយថា ផែនការប្លន់ប្រដាប់អាវុធនេះ បានធ្លាក់ដំណឹងដល់ដៃសមត្ថកិច្ចមុន ដោយសារបុគ្គលដែលធ្លាប់ធ្វើការជាមួយម្ចាស់ផ្ទះរងគ្រោះ បានរាយការណ៍អំពីផែនការឧក្រិដ្ឋកម្មនេះ ខណៈជននេះត្រូវបានអូសទាញឱ្យចូលរួមប្រព្រឹត្តិជាមួយក្រុមឧក្រិដ្ឋជន ទើបសមត្ថកិច្ចបានត្រៀមលក្ខណៈទុកជាមុនច្បាមចាប់ទាំងអស់។
ប្រភពមិនបញ្ជាក់ឈ្មោះបានប្រាប់ដំណើរដើមទង សាច់រឿងដំបូងគឺ មាន ២ នាក់ ក្នុងចំណោម ៥ នាក់សុំម្ចាស់ផ្ទះចូលធ្វើការវិញ ប៉ុន្តៃម្ចាស់ផ្ទះមិនព្រមទទួល។ ក្នុងចំណោម២នាក់ នោះមានម្នាក់បែកគំនិតចង់ប្លន់ចាប់ជំរិត និងសម្លាប់ ហើយបានរៀបចំផែនការទៅបបួលម្នាក់ទៀតឱ្យរកមនុស្ស ៣នាក់ សរុបគឺ ៥ នាក់។ ប៉ុន្តែមានម្នាក់ក្នុងចំណោមគ្នីគ្នាទាំង ៥ នាក់មិនចូលដៃជាមួយ ដោយគ្រាន់តែធ្វើជាយល់ព្រម និងបានលួចយកការសម្ងាត់ចាប់ជំរិតនេះ ទៅជូនដំណឹងដល់ម្ចាស់ផ្ទះមុន ហើយជនរងគ្រោះបានប្រាប់កងរាជអាវុធហត្ថ ត្រៀមផែនការចាំស្ទាក់។
ប្រភពដបាននិយាយបន្តថា កងកម្លាំងរាជអាវុធហត្ថបានត្រៀមតាំងពី៣ថ្ងៃមុនមកម៉្លេះ រង់ចាំឡោមព័ទ្ធឧក្រិដ្ឋជនទាំង ៤ គឺពេលមកដល់នឹងចាត់ការតែម្តង។
ដល់ថ្ងៃកើតហេតុម៉ោង ១១ ព្រឹកថ្ងៃទី ១ ខែមីនា នេះ ឧក្រិដ្ឋជន ៤ នាក់ បានចូលទៅប្លន់ក្នុងភូមិគ្រឹះជនរងគ្រោះនៅក្នុងបុរីអង្គរភ្នំពេញ។ ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចតដៃមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។
ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យជងរងគ្រោះរងគ្រោះថ្នាក់នោះទេ។
ព័ត៌មានបន្ថែមនឹងផ្សាយនៅលើគេហទំព័រកម្ពុជាថ្មី នៅពេលសមត្ថកិច្ចបញ្ចេញរបាយការណ៍លំអិតបន្ថែមទៀត៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន