សេដ្ឋកិច្ច
កម្ពុជា-វៀតណាម រួមគ្នាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងអាស៊ានឱ្យឈានដល់ ២០ ប៊ីលានដុល្លារ
ប្រទេសវៀតណាម ភាគីទាំងពីរ កម្ពុជា-វៀតណាម បានបង្ហាញគោលដៅរួមគ្នាក្នុងការជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងអាស៊ានឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាមេរិកនាពេលដ៏ខ្លីខាងមុខនេះ ។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញកាលពីសប្តាហ៍មុន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកាលានុវត្តភាពធុរកិច្ចថ្មីៗជាមួយដៃគូវៀតណាម ក្នុងចក្ខុវិស័យទូលំទូលាយនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
បើតាមអ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Hoa Binh Group ដែលជាក្រុមហ៊ុនសំណង់ឈានមុខមួយរបស់វៀតណាម ដែលមានជាង ៥០០គម្រោងនៅ ៦ប្រទេសក្នុងពិភពលោក សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Hoa Binh Group បានពិភាក្សាអំពីការនាំយកនូវជំនាញ និងបទពិសោធរបស់ក្រុមហ៊ុនមកកម្ពុជា ដើម្បីគាំទ្រដល់កំណើនហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងលើកកម្ពស់ស្តង់ដាក្នុងតំបន់។
បន្ថែមពីនេះក្នុងសន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច និងមន្ត្រីជាន់ខ្ពស់ជាង២០០រូប អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជាថ្មីពីគោលដៅរួមរបស់កម្ពុជា និងវៀតណាម ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់យើងបានឈានដល់ ១០.៥៧ ប៊ីលានដុល្លារ គឺកើនឡើង ៥៣.៣៤% ធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមនៅតែស្ថិតក្នុងចំណោមវិនិយោគិនកំពូលទាំង ៥ របស់កម្ពុជា ដែលមានគម្រោងសកម្មជាង ២០០ មានតម្លៃជិត៣ ពាន់លានដុល្លារ។
ដោយឡែក នៅឯក្រុមហ៊ុន Vietnam Rubber Group កម្ពុជាបានសម្តែងការស្វាគមន៍ចំពោះការពង្រីកផ្ទៃដីដាំកៅស៊ូចំនួន ៣ ម៉ឺនហិកតា ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងបង្កើតការងារចំនួន ១ ម៉ឺននាក់បន្ថែមទៀត។ គម្រោងនេះធ្វើឱ្យការវិនិយោគដាំកៅស៊ូសរុបរបស់វៀតណាមនៅកម្ពុជា កើនឡើងដល់ ១២ ម៉ឺនហិកតា និងបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ ៣ ម៉ឺននាក់ ដែលផ្តល់ផលផ្ទាល់ទៅលើជីវភាពរស់នៅ និងការអភិវឌ្ឍជនបទ។

ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អ្នកឧកញ៉ា គិត ម៉េង មើលឃើញថា លទ្ធផលទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញនូវអ្វីដែលជាសមិទ្ធផលសម្រេចបានពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន មិនត្រឹមតែជាការពង្រឹងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងឱ្យឃើញការងារពិត ភាពជាដៃគូពិតប្រាកដ និងវឌ្ឍនភាពរួមគ្នាផងដែរ។
អ្នកឧកញ៉ា បានអះអាងថា យើងដើរឆ្ពោះទៅមុខរួមគ្នា មិនមែនត្រឹមតែក្នុងនាមជាប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអាស៊ានដែលមានភូមិសាស្ត្រជិតគ្នា មានការតភ្ជាប់គ្នាដោយធុរកិច្ច និងគោលដៅអនាគតរួមគ្នា។ ជាមួយនឹងមោទនភាព ប្រទេសកម្ពុជាកំពុងមានវិវឌ្ឍនៈក្នុងតំបន់ប្រកបដោយទំនួលខុសត្រូវ និងត្រៀមខ្លួនសម្រាប់ភាពជាដៃគូជាច្រើនថែមទៀត៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


