ព័ត៌មានជាតិ
លើកដំបូងជាង ១០ ថ្ងៃ ភ្នំពេញមានអ្នកឆ្លងកូវិដតិចបំផុត ក្នុង ព្រឹត្តិការណ៍ ២០ កុម្ភៈ
នៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ២៥ នាក់ ក្នុងនោះ ២៤ នាក់ជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ។
រាជធានីភ្នំពេញ ដែលកន្លែងផ្ទុះមានអ្នកឆ្លងច្រើនថ្ងៃជាប់គ្នា គិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ២ មីនា ២០២១ រកឃើញអ្នកពាក់ព័ន្ធតែ ០៧ នាក់ប៉ុណ្ណោះ ជាចំនួនតិចបំផុតមិនធ្លាប់មាន។

អ្នកឆ្លងទាំង ០៧ នាក់ ដែលឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ នៅរាជធានីភ្នំពេញ មានជនជាតិចិន ០៤ នាក់ និងខ្មែរ ០៣ នាក់។ ក្រៅពីនោះ ១៧ នាក់ទៀត កើតនៅខេត្តព្រះសីហនុ ដែលកំពុងផ្ទុះអ្នកឆ្លងកូវិដច្រើន បន្ទាប់ពីរាជធានីភ្នំពេញ។
យ៉ាងណាមិញ មេរោគដែលឆ្លងតាមផ្លូវដង្ហើមនេះ បានរីករាលដាលដល់ខណ្ឌថ្មីមួយទៀតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ខណ្ឌដង្កោ បានរកឃើញបុរសខ្មែរពីរនាក់ឆ្លងកូវីដ ១៩។
ជនរងគ្រោះទីមួយអាយុ ២៧ ឆ្នាំ ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះទីពីរភេទប្រុស អាយុ ៤៨ ឆ្នាំ ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលផ្ទុះពីថ្ងៃ ១៩ កុម្ភៈ បានប៉ះពាល់រាជធានីខេត្តចំនួន ០៣ ធ្ងន់ធ្ងរជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ខេត្តដទៃទៀត ត្រូវបានអាជ្ញាធររិតបន្តឹងស្រាវជ្រាវរកអ្នកដែលសង្ស័យ ដើម្បីបង្ការការឆ្លងក្នុងសហគមន៍។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមកម្លាំងជិត៣០០នាក់ពីលើកម្លាំងនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដើម្បីការពារពង្រឹងសន្តិសុខរក្សាសណ្តាប់ធ្នាប់នៅទីតាំងធ្វើចត្តាឡីស័កជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានចំនួន៧៥កន្លែងនៅក្នុងរាជធានីភ្នំពេញ៕
ចុចអាន៖ ផ្ទុះកូវីដធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ មួយថ្ងៃ រកឃើញអ្នកឆ្លង ១៧ នាក់
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


