ព័ត៌មានជាតិ
ជំរុញគាំទ្រផលិតផលខ្មែរ សហគ្រាសចំនួន ១៤ អាចនាំគ្រាប់ស្វាយចន្ទីកែច្នៃរួច តាំងលក់តាមផ្សារទំនើបល្បីៗ
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផ្សារទំនើប និងម៉ាតល្បីៗនានាចំនួន ១០ បានអនុញ្ញាតឱ្យសហគ្រាស ឬក្រុមហ៊ុនក្នុងស្រុក អាចតាំងលក់ផលិតផលគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច ដើម្បីគាំទ្រនិងជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីខ្មែរឲ្យកាន់តែទូលំទូលាយ។

ផ្សារទំនើប និងម៉ាតចំនួនទាំង ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារបឹកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រសួងពាណិជ្ជកម្មបានជួបប្រជុំពិភាក្សាស្តីពី «ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា» ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល បន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង ១០ បានពិនិត្យ និងអនុញ្ញាតឱ្យសហគ្រាសនិងក្រុមហ៊ុនស្វាយចន្ទីចំនួន ១៤ អាចដាក់តាំងលក់ផលិតផលក្នុងផ្សារនិងម៉ាតបាន រួមមាន៖
១-ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd.
២-សហគ្រាសគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត
៣-ក្រុមហ៊ុន Veha Juice Co., Ltd
៤-ក្រុមហ៊ុន Ample Agro Products Co., Ltd.
៥-ក្រុមហ៊ុន សានតាណា អាហ្គា ប្រដាក់
៦- ក្រុមហ៊ុន Kamya AgriTrade Co., Ltd
៧-ក្រុមហ៊ុន HCST (ស្ទឹងត្រែង)
៨-ក្រុមហ៊ុន GLPH (កំពង់ធំ)
៩-សហគ្រាស 3CORECO
១០-សិប្បកម្មជ័យសំបូរកំពង់ធំ
១១-ក្រុមហ៊ុន ហេស អេហ្គ្រីខលឈរ ត្រេឌីង ខូអិលធីឌី (ភ្នំពេញ)
១២-ក្រុមហ៊ុន Khun Ream Agro Product Co., Ltd
១៣-ក្រុមហ៊ុន Kirirom Food Production
១៤-ក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd ៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


