ព័ត៌មានជាតិ
NEA ជាមួយ RULE សហការគ្នារៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារ ជាង ១ ពាន់កន្លែង សម្រាប់យុវជន
ក្រុមហ៊ុនធំៗ ចំនួន ១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១ ៤៥០ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្រុមហ៊ុនធំៗ ទាំង ១៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន ៖ ក្រុមហ៊ុន ស្មាត អាស្យាតា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, អង្គការប្រព័ន្ធទិន្នន័យ (DDD), ក្រុមហ៊ុន NAGA WORLD, ម៉ាស្ទ័រ ស៊ុគីស៊ុប, ធនាគារស្ថាបនា, មីក្រូហិរញ្ញវត្ថុមហានគរ, ធនាគារអ៊ូរី, ក្រុមហ៊ុន ONE POINT CAREER LAB CO LTD, ក្រុមហ៊ុន EFG, ក្រុមហ៊ុន FORWARD CAM INTERNATIONAL, ក្រុមហ៊ុន ម៉េងលី ជេ គួច អេដ្យូខេសិន, ក្រុមហ៊ុន CHAILEASE ROYAL COMPANY, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ូគីស៊ុប, ក្រុមហ៊ុន WATTANAC BREWERY, ក្រុមហ៊ុន MANULIFE និងក្រុមហ៊ុន TRUMP FITNES។
កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសាមកហើយ ក្នុងនោះមានដូចជាទាំងពិព័រណ៍ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម។

កញ្ញា បានឱ្យដឹងទៀតថា សម្រាប់វេទិកាការងារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចខាងមុខនេះ MEKONGNET កំពុងត្រូវការជ្រើសរើសបុគ្គលិកប្រមាណ ១០០ នាក់ ក្នុងមុខតំណែងជាច្រើនផងដែរ។
កញ្ញា ចាត់ទុកព្រឹត្តិការណ៍ការងាររបស់ NEA គឺជាយន្តការដ៏សំខាន់ និងមានសារប្រយោជន៍ដល់វិស័យឯកជន ដោយសារបានជួយដល់ក្រុមហ៊ុនក្នុងការស្វែងរកបុគ្គលិកប្រកបដោយសក្ដានុពល និងឆាប់រហ័សផងដែរ។

កញ្ញា បញ្ជាក់បន្ថែមថា ជារួមការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនរបស់យើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយអ្នកតំណាងក្រុមហ៊ុនទាំង ១៧ នោះបាន ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


