ព័ត៌មានជាតិ
កែច្នៃកាកអំពៅ ចេញជាអុសបរិស្ថាន កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ
ក្រុមហ៊ុនមួយ ប្រមូលកាកអំពៅ និងកម្ទេចកម្ទីឈើ តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋជុំវិញក្រុងសៀមរាប មកកែច្នៃចេញជាអុសបរិស្ថាន ជួយដល់សុខភាពមនុស្ស និងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ។

លោក សែម ចាន់វាសនា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ACE Energy Cambodia ខេត្តសៀមរាប បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ក្រុមហ៊ុនផលិតផលិតអុសបរិស្ថានរបស់លោក បានបើកដំណើរការតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្ដែកាលនោះគ្រាន់តែជាការសាកល្បងលើកដំបូង ដោយការផលិតដោយដៃតែប៉ុណ្ណោះ។
លោកបន្តថា បន្ទាប់មកចូលមកឆ្នាំ ២០២២ ទើបក្រុមហ៊ុនបានបើកដំណើរការជាផ្លូវការ ដោយមានម៉ាស៊ីនទំនើប ក្នុងការកែច្នៃកាកអំពៅ និងកម្ទេចកម្ទីឈើផ្សេងៗ ដែលប្រមូលមកពីអាជីវករ និងតំបន់នានា ក្នុងខេត្តសៀមរាប ផលិតចេញជាអុសអនាម័យ សម្រាប់ចែកចាយទៅកាន់អ្នកប្រើប្រាស់ទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។

លោក សែម ចាន់វាសនា បន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក បានប្រមូលកាកអំពៅ និងកម្ទេចកម្ទីឈើ បានប្រមាណជាង ៥០០គីឡូក្រាម និងអាចមានសមត្ថភាពផលិតអុសបរិស្ថាន បានប្រមាណជាង ៤០០គីឡូក្រាម ផងដែរ។

លោក សែម ចាន់វាសនា បានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោក បានមើលឃើញថា នាពេលបច្ចុប្បន្ន ការប្រើប្រាស់ហ្គាស និងចង្គ្រានអគ្គិសនី វាអាចមានផលប៉ះពាល់ និងហានិភ័យខ្ពស់ ទើបក្រុមហ៊ុន បានសម្រេចផលិតចង្ក្រានបរិស្ថាន និងអុសបរិស្ថាន ដើម្បីជួយដល់សុខភាពមនុស្សជាតិ និងចូលរួមកាត់បន្ថយការកាប់ព្រៃឈើ។

លោក សែម ចាន់ វាសនា បញ្ជាក់ទៀតថា សម្រាប់អុសបរិស្ថានដែលកែច្នៃបាន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនខ្មែរ ទូទាំងប្រទេស ដែលតម្លៃអុស ១៥គីឡូក្រាម តម្លៃ៦ដុល្លារ តែប្រសិនបើ អតិថិជនជាអ្នកប្រើប្រាស់ចង្ក្រានបរិស្ថានរបស់ក្រុមហ៊ុន អុសបរិស្ថាន ១៥គីឡូក្រាម តម្លៃត្រឹមតែ ៣ដុល្លារ តែប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតចង្រ្គាន និងអុសបរិស្ថាន ACE Energy Cambodia ជាក្រុមហ៊ុនមួយដែលបង្កើតឡើងដោយស្ថាបនិកជនជាតិហូឡង់ កាលពីឆ្នាំ២០២០ ដែលមានសម្ថភាពអាចផលិតចង្ក្រាន និងអុសបរិស្ថាន សម្រាប់ចែកចាយដល់អតិថិជនទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


