Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ វត្តមានសាកលវិទ្យាល័យអង់ គ្លេស បង្ហាញពីការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា

បានផុស

នៅ

ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia”  គឺជាសាកលវិទ្យាល័យទីមួយដែលមានស្តង់ដារបស់ប្រទេសអង់គ្លេស បានបង្ហាញវត្តមាននៅកម្ពុជា និងជាសាខាទីមួយដំបូងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី​០៨ ខែសីហា ឆ្នាំ ២០២៤ ក្រោមវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​​ និងឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងវត្តមាននេះ សម្តេចធិបតី បានបង្ហាញមោទនភាពដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត បានជ្រើសរើសប្រទេសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែង។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏ដូចជាគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យដែលបានសហការគ្នារហូតបានសមិទ្ធផលនេះ។

សម្តេចធិបតី គូសបញ្ជាក់ថា៖«វត្តមានសាកលវិទ្យាល័យនេះ បង្ហាញពីការទទួលស្គាល់នូវគុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរដែលអាចចូលរៀនបាន ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងអប់រំកម្រិតអន្តរជាតិ»។

សាកលវិទ្យាល័យ ឌី ម៉ុនហ្វត សម្រេចជ្រើសរើសប្រទេសកម្ពុជា​ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារសាកលវិទ្យាល័យនេះបានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋានរហូតដល់កម្រិតឧត្តមសិក្សា។ ការអប់រំកំពុងតែមានឥទ្ធិពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា​ ខណៈរាជរដ្ឋាភិបាលនៅតែបន្តឥតឈប់ឈរក្នុងការបន្តពង្រឹងគុណភាព និងបង្កើនសក្តានុពលក្នុងវិស័យអប់រំ  ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម។

សម្តេចធិបតី ក៏មិនភ្លេចលើកឡើងដែរថា វត្តមាននេះ គឺជាការទទួលស្គាល់ស្ថេរភាពនយោបាយ ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពលកំណើនតទៅអនាគតរបស់កម្ពុជា ជាពិសេសគឺការវាយតម្លៃទៅលើការចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើងស្របតាមការអភិវឌ្ឍន៍ជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា។

ពិតណាស់ថា ការវិនិយោគលើសាកលវិទ្យាល័យត្រូវការទុនច្រើន ជាពិសេសលើការបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទុន និងរឹង ដូច្នេះការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃដោយប្រាកដ និងដោយភាពប្រុងប្រយ័ត្នបំផុត។ សម្តេចធិបតី មានប្រសាសន៍ថា៖«ខ្ញុំគិតថា ការសម្រេចចិត្តរបស់សាកលវិទ្យាល័យដោយជ្រើសរើសយកប្រទេសកម្ពុជា ជាទីតាំងបង្កើតសាខាទីមួយ របស់ខ្លួននៅតំបន់អាស៊ីអគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ទំនុកទុកចិត្តដ៏រឹងមាំចំពោះបរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា»។

វត្តមានរបស់សាកលវិទ្យាយនេះ នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអេប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសកាន់តែសំបូរបែបដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។ វត្តមាននៃសាកលវិទ្យាល័យគឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំដល់ឧត្តមសិក្សា ដោយហេតុថាសាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសាកលមួយរបស់អង្គការសហប្រជាជាតិ និងជាដៃគូសហការជាមួយមជ្ឈមណ្ឌលអប់រំនានា តាមរយៈការស្រាវជ្រាវ និងការងារសហគមន៍នៅឧត្តមសិក្សា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធធិបតី​ មើលឃើញថា សាកលវិទ្យាល័យ ឌី ម៉ុនហ្វត អាចជួយកម្ពុជាក្នុងការបំពេញលំហូរចេញនូវធនធានខួរក្បាល តាមរយៈការផ្តល់នូវការអ​ប់រំ និងការបង្កើតការងារនៅនឹងកន្លែង ពោលនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។

ជាមួយគ្នានេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិក វីលៀម បានលើកឡើងថា« វត្តមាន និងបទពិសោធន៍នៃសាកលវិទ្យាល័យ ឌី ម៉ុនហ្វត នៅទីនេះ បង្ហាញថា រដ្ឋាភិបាលបានផ្តល់អាទិភាពនៅលើវិស័យអប់រំ និងបង្ហាញថា កម្ពុជា មានបរិយាកាសដ៏ល្អសម្រាប់ការវិនិយោគបរទេស»។
លោកបន្តថា វត្តមានរបស់សាកលវិទ្យាល័យនេះ គឺជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអង់គ្លេស​ដែលបានធ្វើការងារលើវិស័យអប់រំនៅកម្ពុជា ដែលមានចំណុចសំខាន់៣ គឺការគាំទ្រដំណើរការបន្ទាប់របស់កម្ពុជា ដើម្បីផ្តល់ជូននូវជំនាញដែលចាំបាច់ក្នុងការអភិវឌ្ឍន៍ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម