ព័ត៌មានជាតិ
OBOC៖ បេសកកម្ម ២៥ថ្ងៃ ២៥ខេត្តក្រុង នឹងជួយជំរុញការអានតាមសហគមន៍ និងពង្រឹងធនធានមនុស្ស
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC ) បានប្រកាសបើកបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង ក្រោមប្រធានបទ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ បេសកកម្មនេះ នឹងជួយជំរុញការអានតាមសហគមន៍ និងពង្រឹងបន្ថែមនូវធនធានមនុស្សនៅក្នុងសង្គមឱ្យកាន់តែប្រសើរ។

បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង នឹងធ្វើការបែងចែកជា៥ ខ្សែរខុសៗគ្នា ដើម្បីចែកសៀវភៅចំនួន ២៥,០០០ក្បាលទៅដល់សហគមន៍នានា រួមទាំងស្វែងរកជើងឯកអំណានប្រចាំតំបន់ ដើម្បីប្រកួតប្រជែងស្វែងរកជើងឯកបំបែកជើងឯក នៅរាជធានីភ្នំពេញ។ បេសកកម្មនេះ រំពឹងមានអ្នកចូលរួមប្រហែល ២ ៥០០នាក់ ដែលរួមមាន យុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូសហការលើផ្លូវដ៏វែងឆ្ងាយប្រមាណ ៣ ០០០ គីឡូម៉ែត្រជុំវិញប្រទេស។
សម្រាប់ខ្សែរទី១ នឹងបាញ់ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខ្សែរទី២ នឹងបាញ់ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ ខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែរទី៣ បាញ់ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ខ្សែរទី៤ បាញ់ឆ្ពោះទៅទិសនិរតី មានខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង កែប និងតាកែវ និងខ្សែរទី៥ បន្តបាញ់ឆ្ពោះទៅទិសឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរី។

លោកស្រី ហ៊ាង វត្ថី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយ សង្ឃឹមថា បេសកកម្ម ២៥ថ្ងៃ ២៥ខេត្តក្រុង គឺជាផ្នែកមួយជំរុញវប្បធម៌ការអានតាមសហគមន៍ ពង្រឹងបន្ថែមនូវធនធានមនុស្សនៅក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ លោកស្រី រំពឹងជឿជាក់ថា ក្រោយចប់សកម្មភាពជំរុញការអាន និងបណ្តុះវប្បធម៌ថ្លៃថ្នូររបស់ក្នុងពេលនេះ នឹងមានភាពសកម្ម និងឯករាជ្យក្នុងការជំរុញឱ្យសហគមន៍ទាំងនោះអាចរៀបចំសកម្មភាពនានាបានដោយខ្លួនឯងនៅសហគមន៍ពួកគេ ជាពិសេសឱ្យយុវជនកាន់តែស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ខ្មែរ។
លោកស្រី បានបញ្ជាក់ថា យុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាយុទ្ធនាការមួយដែលមានសកម្មភាពបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យតាមរយៈកម្មវិធីចំនួន៥ រួមមាន ១.កម្មវិធីប្រកួតអំណាន២៥ខេត្តក្រុង និងជើងឯកបំបែកជើងឯកនៅរាជធានីភ្នំពេញ ២.កម្មវិធីចែកសៀវភៅ ៣. កម្មវិធីបណ្ណាល័យចល័ត ៤.កម្មវិធីអភិវឌ្ឍបណ្ណាល័យ និង៥. សិក្ខាសាលាចែករំលែកចំណេះដឹង។

ចំណែក លោក ជា តុងហ៊ួរ សហគ្រិនវ័យក្មេង និងជាអ្នកនិពន្ធសៀវភៅ បានលើកឡើងថា មូលហេតុដែលលោក ចូលរួមយុទ្ធនាការរបស់សៀវភៅមួយ សហគមន៍មួយ ព្រោះចង់លើកកម្ពស់ការអានតាមសហគមន៍ យុវជន និងក្មេងៗជំនាន់ក្រោយ។ ទន្ទឹមនោះ លោកបានលើកទឹកចិត្តអ្នកនិពន្ធឱ្យនិពន្ធ និងចងក្រងសៀវភៅល្អៗ សម្រាប់ប្រជាជនកម្ពុជាថែមទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានលើកទឹកចិត្តដល់ប្រជាជនទាំងអស់ ងាកមកកាន់សៀវភៅអាន ព្រោះការអានមានសំខាន់សម្រាប់មនុស្សម្នាក់ៗ និងសង្គមជាតិត្រូវការ។
លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជានាយកអង្គការស៊ីប៉ា (Sipar) យល់ឃើញថា សៀវភៅមួយសហគមន៍មួយ ជាសកម្មភាពមួយល្អ ជាគំរូរបស់យុវជន ដែលព្យាយាមយកសៀវភៅទៅដល់ជនបទ។ លោកថា បញ្ហានៅកម្ពុជា គឺសៀវភៅមិនបានទៅដល់ដៃមនុស្សគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទីកន្លែងនោះទេ ហេតុនេះត្រូវធ្វើយ៉ាងណាយកសៀវភៅឱ្យបានទៅដល់សហគមន៍ ឬទីជនបទ ទោះក្នុងរូបភាពណាក៏ដោយ ដែលនេះជាសកម្មភាពមួយល្អ ហើយជាការចូលរួមចំណែកយ៉ាងសកម្មមួយក្នុងការអភិវឌ្ឍការអាន និងការលើកស្ទួយចំណេះដឹងនៅកម្ពុជា។

គូរបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ បានចូលរួមគាំទ្រដល់សហគមន៍ ដោយបានចូលរួមគាំទ្របណ្ណាល័យសហគមន៍ជាង៤០កន្លែង ខណៈការចែកសៀវភៅ បានជាង១ម៉ឺនក្បាលនៅទូទាំងប្រទេស៕


-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


