Connect with us

ព័ត៌មានជាតិ

ត្រប់ពុតលំញងឡើង​មួយ​គីឡូជិត​ ៤០០០ រៀល ខណៈអាជីវករ​តាម​​​ផ្សារ​លក់​បាន​​ជាង ៥ ០០០ រៀល

បានផុស

នៅ

“ត្រប់ពុតលំញង” ជាដំណាំបន្លែមួយប្រភេទ ដែល​គេអាចយកផ្លែទៅច្នៃជាម្ហូបច្រើនយ៉ាង ជាពិសេស​ស្លរកកូរដ៏មានរសជាតិឆ្ងាញ់ពិសា​។

ខណៈ​ដំណាំ​បន្លែ​នេះ​អាច​ប្រមូលផល​ពេញមួយ​ឆ្នាំ ​ទីផ្សារ​បច្ចុប្បន្ន​មាន​ឈ្មួញចុះមកទិញ​ដល់​ចម្ការ​របស់កសិករ ហើយ​​ថែម​ទាំង​លក់​បាន​ថ្លៃ​ជាង​មុនថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពុងដើរប្រមូលផលដោយក្នុងដៃមានកន្ត្រៃ ១ សម្រាប់កាត់ទងផ្លែត្រប់ អ្នកស្រី ផូ វណ្ណថា រស់នៅភូមិទួល ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងបានឲ្យដឹងថា នេះជាលើកចុងក្រោយនៃការប្រមូលផល ក្រោយពីអ្នកស្រីបានប្រមូល​ផលជាបន្តបន្ទាប់ក្នុងរយះពេល ៣ ខែចុងក្រោយនេះ ខណះដែលអ្នកស្រីប្រមូលផលលើដំណាំមួយនេះ អស់​រយះ​ពេលជាង ១ ឆ្នាំមកហើយ។

ស្ត្រីវ័យ ៧១ ឆ្នាំរូបនេះបន្តថា លើផ្ទៃដីក្រោយផ្ទះ១រ៉ៃ ទិន្នផលត្រប់ប្រភេទនេះ បានប្រាក់ចំណូលដល់គ្រួសារអ្នកស្រីជាបន្តបន្ទាប់ចាប់តាំងពីប្រមូលផលដំបូង ក្នុងតម្លៃថ្លៃឬថោកគឺបានចំណូលរហូតមិនប្រឈមការខាតបង់ធំដុំណាមួយនោះទេ។

ទិន្នផល​ទទួល​បាន កសិករ​រូប​នេះ​បានកាត់ឲ្យម៉ូយយកទៅលក់បន្ត និងពេលខ្លះ​ដឹកយកទៅលក់លើទីផ្សារនៅក្នុងខេត្តដោយខ្លួនឯងខ្លះៗផងដែរ។

បើតាម​អ្នកស្រី ផូ វណ្ណថា បើសិនជាចង់បានផលបន្តគឺត្រូវការដាក់ទឹក នោះវានឹងចេញផ្កាបន្តគ្នា​ តែអ្នកស្រីមិនច្បាស់ថា ត្រប់ប្រភេទនេះហុចផលបានប៉ុន្មានឆ្នាំនោះទេ។

“ត្រប់​ពុតលំញង” អាចផ្តល់ចំណូលដល់គ្រួសាររបស់កសិករ បានរយះពេលយូរអង្វែងរហូតដល់រាប់ឆ្នាំ គិតចាប់​ពីការប្រមូល​ផលក្នុងដំណាក់កាលដំបូង។ ដំណាំបន្លែនេះ​បានដើរតួសំខាន់និងជា​​តម្រូវការ​របស់ប្រជាជន ដែលយកទៅ​កែច្នៃធ្វើជា​ម្ហូប​ផ្សេងៗ។

​អ្នកស្រី ផូ វណ្ណថា បាន​បន្ត​ថា “ប៉ុន្មានខែចុងក្រោយនេះ តម្លៃបានកើនឡើង។ បច្ចុប្បន្នម៉ូយ​មក​ទិញ​ដល់ចម្ការលក់បាន ១ គីឡូក្រាម ៤ ពាន់រៀល ខណះកន្លងទៅបាន ៣ ពាន់រៀល ហើយបើខ្ញុំយកទៅលើកឲ្យអាជីវករដល់ទីផ្សារក្នុងខេត្តបានបាន ៤៥០០ ដល់ ៥០០០ រៀលក្នុង ១ គីឡូក្រាម បើធៀបដើមឆ្នាំលក់នៅចម្ការ ១ គីឡូក្រាមបានតែ ១៥០០ រៀលប៉ុណ្ណោះ។

ស្រ្តី​រូបនេះ​បានអះអាង​ថា​នឹង​មិនបោះបង់​ការ​ដាំ​ដំណាំនេះទេ ព្រោះវាបានហុចផលប្រយោជន៍បានជាប្រចាំឲ្យតែ​ឧស្សាហ៍​ផ្តល់​ទឹកដល និងការពារសត្វដង្កូវបានល្អ ហើយក៏មិនសូវប្រើទុនច្រើននោះដែរ តែទទួលបានផលយូរអង្វែង។

អ្នកស្រីថា បច្ចុប្បន្នការប្រមូលផលក្នុង ១ ថ្ងៃ អ្នកស្រីប្រមូលបានចន្លោះពី ៤០ ទៅ ៥០ គីឡូក្រាមតាមតម្រូវការទីផ្សារ។

បើតាមអាជីវករលក់បន្លែនៅផ្សារក្នុងក្រុងបាត់ដំបងបាន​ឲ្យ​ដឹង​ថា ផ្លែត្រប់ពុតលំញង ដែលពួកគាត់ទិញពីកសិករ យកមកដាក់លក់បន្តនៅលើទីផ្សារ ក្នុង ១ គីឡូក្រាមតម្លៃចន្លោះពី ៦០០០ ទៅ ៦៥០០ រៀល បើផ្លែស្រស់ល្អតម្លៃលក់បានចន្លោះ​ពី ៧០០០ ដល់ ៨៥០០ រៀល។

អ្នកស្រី ចាន់ ធឿន រស់នៅសង្កាត់រតនះ ក្រុងបាត់ដំបងបានឲ្យដឹងថា” ព្រឹកមិញ ខ្ញុំឃើញផ្លែត្រប់ពុតលំញងល្អ ក៏ទិញកន្លះគីឡូតម្លៃ ៤៥០០ រៀល សុំគេចុះថ្លៃបាន ៥០០ រៀល។ នឹកឃើញចង់យកទៅបុកត្រប់បរិភោគឲ្យប្លែក​ម្តង ហើយកូនៗនិងប្តីក៏ចូលចិត្តដែរ ហើយគ្រួសារខ្ញុំចូលចិត្តខ្លាំងគឺស្លរកកូរ”។

មន្ត្រីកសិកម្មខេត្តបាត់ដំបង​ លោក ហេង សិទ្ទ ពន្យល់ថា ត្រប់ពុតលំញងអាចផ្តល់ចំណូលដល់កសិករបានរាល់ថ្ងៃនិងរាល់​ខែ ហើយចំណូលនេះបានដល់រាប់ឆ្នាំ។

“បើយើងគិតត្រឹមមួយដើម បើចេះតាក់តែង (កាត់មែកចាស់ចោល) ហើយថែទាំទឹកដល់ដើម នឹងហុចផលរហូត​ដល់ ៣ ឆ្នាំឬលើសពីនេះផង”។ មន្រ្តីកសិកម្ម​រួបនេះ​បញ្ជាក់បន្ថែម។ សំខាន់កសិករត្រូវរកទិញថ្នាំសម្រាប់ការពារដង្កូវ ដែលបង្កពីសត្វមេអំបៅ នោះផលនឹងហុចបានល្អ តែបើខែប្រាំង​នឹងរុះស្លឹកអស់បើមិដាក់ទឹកនោះទេ។

លោកផ្តល់ជាគំនិតថា ប្រជាកសិករបើឧស្សាហ៍​ក្រៅពីទំនេរលើដំណាំស្រូវ គួរតែដាំលើដីទំនេរនៅក្រោយផ្ទះ ព្រោះអាចជួយសម្រួលជីវភាពគ្រួសារបានមួយផ្នែកផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម