Connect with us

ព័ត៌មានជាតិ

អាជ្ញាធរគ្រឿងញៀនពង្រឹងសមត្ថភាពជន​បង្គោល មិត្តអប់រំមិត្ត ពីបញ្ហាគ្រឿងញៀនក្នុងវិស័យការងារ

បានផុស

នៅ

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់កិច្ចសហការដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្ដីពីការពង្រឹង និងជំរុញដល់ម្ចាស់គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត និងបានផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាលដល់ជនបង្គោល មិត្តអប់រំមិត្ត ពីជំងឺអេដស៍​ និងគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោល​បំណងដើម្បីពង្រឹងសមត្ថភាពពង្រឹងការងារផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតនៅតាមគ្រឹះស្ថានផ្នែកសេវាកម្សាន្ត ។

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងអំណរគុណ និងផ្តល់បទបង្ហាញផ្តល់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប្រយោជន៍ការប្រើប្រាស់App Nodrugផងដែរ។

លោក ហ៊ុយ ហានសុង បានថ្លែងអំណរគុណដល់គ្រប់ភាគីដែលបានផ្តល់កិច្ចសហការធ្វើឱ្យមានវឌ្ឍនភាពពីការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀនតាមខ្លឹមសារប្រកាសលេខ ០៨៦ ប្រកាសលេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយលោកក៏បានផ្តាំផ្ញើឱ្យជនបង្គោលដែលទទួលបានពង្រឹងសមត្ថភាពនាពេលនេះត្រូវតែពង្រីកការផ្សព្វផ្សាយបន្តដល់មិត្តភក្តិជាបុគ្គលិករួមការងារគ្រឹះស្ថានផ្នែកសេវាកម្សាន្តដើម្បីសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន-អេដស៍ពិសេសចូលរួមធ្វើឱ្យសម្រេចបាននូវឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបញ្ហាអាទិភាពឆ្លើយតបកង្វល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋអបអរសាទរចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលខេត្តក្រចេះទទួលបាន

សេដ្ឋកិច្ច២៩ នាទីutes មុន

ក្រុម​ហ៊ុនគ្រឿង​បង្គំផ្នែកនៃរថយន្ត Mercedes អាច​នឹង​បើករោង​ចក្រ​នៅ​កម្ពុជា

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម