ព័ត៌មានជាតិ
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សប្បាយរីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាល
ពេញមួយឆ្នាំ នៃអាណត្តិទី ៧ នេះ ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សប្បាយរីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ក្រុមអ្នករត់ម៉ូតូកង់បី នៃសមាគមយុវជនក្នុងសន្តិភាព ដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលការគិតគូរជាច្រើន ក្នុងរយៈពេលពេញមួយឆ្នាំ នៃអាណត្តិដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល សម្តេច ជាប្រមុខដឹកនាំវ័យក្មេងប្រកបដោយបញ្ញា និងសមត្ថភាព បាននាំយកភាពរីកចម្រើនឱ្យប្រទេសជាតិ ធ្វើឱ្យអ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចប្រកបរបររកស៊ីទទួលទានបានកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងក្តីពេញចិត្ត និងរីករាយចំពោះរាជរដ្ឋាភិបាល ដែលតែងនៅក្បែរជាមួយសុខទុក្ខរបស់ពួកគាត់ និងតែងតែគិតគូរផ្តល់ឱ្យជាជំនួយផ្សេងៗ ជាបន្តបន្ទាប់ ជាពិសេសប័ណ្ណសមធម៌ ដើម្បីជាការសម្រាលបន្ទុក និងជីវភាពរស់នៅផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល គិតចាប់តាំងពី សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែបានបន្តការយកចិត្តទុកដាក់ខ្ពស់បំផុតលើការគិតគូរដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដោយគោលដៅ សំដៅឱ្យប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើនផ្នែកជីវភាពចិញ្ចឹមជីវិតបានល្អប្រសើរ៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


