ព័ត៌មានជាតិ
ភាគីនិយោជក គ្រោងនឹងដាក់សំណើ ៥ ចំណុច ជូនរាជរដ្ឋាភិបាលជួយដោះស្រាយ ដើម្បីសម្រួលដល់ការដំឡើងប្រាក់ឈ្នួលកម្មករ
ភាគីនិយោជក គ្រោងនឹងដាក់សំណើចំនួន ៥ ចំណុច ជូនរាជរដ្ឋាភិបាលជួយដោះស្រាយ ដើម្បីសម្រួលដល់ភាគីនិយោជកក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៥។

ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០២ កញ្ញា នេះថា ដើម្បីជួយសម្រួលដល់ភាគីនិយោជកក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតសម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ ភាគីនិយោជក គ្រោងសំណូមពរមួយចំនួនជូនដល់រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយរួមមាន ៖ ១-ទទូចឱ្យរាជរដ្ឋាភិបាលបន្ទាបតម្លៃ ៣៥០ ដុល្លារ ក្នុង ១ កុងតឺន័រ នាំចេញ និងចូល។ ២-ស្នើសិក្សាឡើងវិញពីលទ្ធភាពធានា កម្លាំងពលកម្មបម្រើការងារផលិតកម្មគ្រប់រោងចក្រសហគ្រាសកុំឱ្យខ្វះខាតនាពេលអនាគត។ ៣-សុំពិចារណាលើគោលការណ៍ អនុវត្ត របស់ ប.ស.ស ក្នុងការបង់វិភាគទានរបស់ភាគីនិយោជក ពិសេសលើផ្នែកថែទាំសុខភាព។ ៤-សំណើសុំពិចារណាលើការស្នើសុំថ្ងៃឈប់ប្រចាំឆ្នាំមកត្រឹម ១៨ ថ្ងៃ ដូចប្រទេសអាស៊ានដែលមានការរីកចម្រើនរួចហើយ។ ៥-នៅមានបញ្ហា ១ ចំនួនដទៃទៀតកំពុងពិចារណា។
ឧកញ៉ា ណាង សុធី បានបញ្ជាក់ថា សំណើខាងលើនេះភាគីនិយោជកត្រូវសុំគោលការណ៍ឯកភាព ពីថ្នាក់ដឹកនាំ ពិសេស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមុនសិន មុននឹងលើកដាក់សំណើសុំជាផ្លូវការជូនទៅរាជរដ្ឋាភិបាល។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំទី ២ បានបើកកិច្ចប្រជុំលើកទី ១ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ លើកទី ២ ថ្ងៃទី ២៩ សីហា និងបន្តរៀបចំប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី ៦, ទី ១២, ទី ១៩ និងទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ជាកិច្ចប្រជុំចុងក្រោយ។
នៅក្នុងកិច្ចប្រជុំលើកទី ២ ជាជំហរបឋមខាងភាគីសហជីពស្នើសុំដំឡើង ១៤ ដុល្លារ ស្មើនឹង ២០១៨ ដុល្លារ និងភាគីនិយោជកស្នើសុំដំឡើង ១ ដុល្លារ ស្មើនឹង ២០៥ ដុល្លារ សម្រាប់ឆ្នាំ ២០២៥។ ប៉ុន្តែនៅពេលមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជំហរនេះអាចមានការប្រែប្រួលដោយភាគីខ្លះអាចដំឡើងបន្ថែម និងខ្លះទៀតអាចបន្ថយតួលេខមកវិញខ្លះ។

ឧកញ៉ា ណាង សុធី បានពន្យល់ថា ការដាក់តួលេខ ១ ដុល្លារ នេះ ផ្នែកទៅលើស្ថានភាពជាក់ស្ដែងដូចជាអត្រាការប្រាក់សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្មកើនឡើងខ្ពស់ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋមានអត្រាទាប និងមួយទៀតបើទោះបីជាអត្រានាំចេញមានកំណើនខ្ពស់ ក៏ប៉ុន្តែនិយោជកយើងគិតថាវាគ្រាន់តែជាពពុះទឹកដោយសារវិបត្តិនៅភូមា និងវិបត្តិនយោបាយនៅបង់ក្លាដេសដោយអ្នកបញ្ជាទិញបង្វែរពីភូមាមកកម្ពុជា។
ឧកញ៉ាបានបន្តថា «គោលជំហររបស់យើងដំឡើងៗហើយ ព្រោះវាជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ប៉ុន្តែខាងយើងការដំឡើង ១ ដុល្លារ នៃកិច្ចពិភាក្សាជាចំណូលដ៏ល្អមួយ។ អីចឹងសូមកុំយកតួលេខនេះជាលេខចុងក្រោយសម្រាប់កិច្ចពិភាក្សារបស់និយោជកវាគ្រាន់តែជាតួលេខមួយដាក់ពិភាក្សាជាមួយគ្នាទេ»។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ភាគីរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលឱ្យអស់លទ្ធភាពដើម្បីឱ្យភាគីនីមួយៗ ខិតទៅរកប្រសប់គ្នាហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរតែបើមិនមានការការឯកភាពគ្នាទេ យើងនឹងអនុវត្តតាមច្បាប់គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី ២៦ កញ្ញា ខាងមុខ។
គួរបញ្ជាក់ថា ឆ្នាំ ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតមានចំនួន ២០៤ ដុល្លារអាមេរិក ក្នុង ១ ខែ ជាមួយការផ្តល់ប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗ ចំនួន ១៧ ដុល្លារអាមេរិក ទៅ ២៨ ដុល្លារអាមេរិក ដែលធ្វើឱ្យកម្មករ-និយោជិតអាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក យ៉ាងតិច ក្នុងមួយខែ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


