ព័ត៌មានជាតិ
បុរសវ័យ ២៧ ឆ្នាំ នៅកងមាស ខេត្តកំពង់ចាម ឆ្លងកូវិដ ១៩
ក្រសួងសុខាភិបាលបានបញ្ជាក់វិជ្ជមានទៅលើបុរសម្នាក់អាយុ ២៧ ឆ្នាំ មានលំនៅនៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមមានវិជ្ជមានកូវិដ ១៩។
តាមការបញ្ជាក់របស់ក្រសួង សុខាភិបាល បុរសរូបនេះស្ថិតក្នុងចំណោមអ្នកឆ្លងសរុប ២៤ នាក់ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលក្រសួងទើបចេញផ្សាយរបាយការណ៍នៅមុននេះបន្តិចនេះ។ យ៉ាងណាមិញ ការឆ្លងរបស់បុរសរូបនេះ មានការពាក់ព័ន្ធយ៉ាងណា ក្រសួងមិនបានបញ្ជាក់នោះទេ។
ប្រជាពលរដ្ឋជាង ២០០នាក់ក្នុងស្រុកកងមាស ត្រូវបានក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចុះទៅយកសំណាក ដើម្បីធ្វើតេស្តរកមើលជំងឺកូវីដ-១៩។
ក្រុមគ្រូពេទ្យបានចុះយកសំណាកពីប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស បន្ទាប់ពីបុរសម្នាក់ដែលបានទៅចូលរួមមង្គលការក្នុងភូមិខាងលើ ត្រូវបានក្រសួងសុខាភិបាល រកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


