Connect with us

ព័ត៌មានជាតិ

សហព័ន្ធកីឡាហាប់គីដូគ្រោងធ្វើមហាសន្និ បាតបញ្ចប់អាណត្តិខែក្រោយ

បានផុស

នៅ

សហព័ន្ធកីឡាហាប់គីដូកម្ពុជាគ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីលើកទី៧របស់ខ្លួននាខែមេសាខាងមុខ ឬក្រោយបានធូរ ស្បើយឬបញ្ចប់ព្រឹត្តិការណ៍សហមគន៍២០ កុម្ភៈ  និងក្រោយក្រសួងអប់រំ យុវជននិង កីឡាប្រកាសឲ្យដំណើរការលេងកីឡាឡើងវិញ។

  លោក គង់ ចាន់ធីណា អគ្គលេខាធិការនៃសហព័ន្ធកីឡាហាប់គីដូកម្ពុជាមានប្រសា សន៍ឲ្យដឹងថា តាមផែនការសហព័ន្ធគ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ឆ្នាំ ២០១៦-២០២០ និងបន្តអាណត្តិថ្មីឆ្នាំ ២០២១-២០២៤ លើកទី៧ នៅក្នុងខែ មេសាខាងមុខ ឬក្រោយមានការធូរស្បើយនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងក្រោយពីក្រសួងអប់រំ យុវជននិងកីឡាប្រកាសបើកឲ្យដំណើរការហាត់និងលេងកីឡាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឲ្យដឹងទៀតថា ក្នុងអាណត្តិចាស់ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ គឺសហព័ន្ធមានសមាជិកគណកម្មាធិការប្រតិបតិ្តចំនួន១១ រូប ក្នុងនោះប្រធាន១រូប អនុ ប្រធាន៣នាក់ អគ្គលេខាធិការ អគ្គលេខា ធិការរង អគ្គហេរញ្ញឹក និងសមាជិក៤រូប។

 លោកបានបន្តថា សព្វថ្ងៃនេះសហព័ន្ធមានការខ្វះខាតថវិកាច្រើនសម្រាប់បង្កើតធនធានមនុស្សតាមបណ្តាខេត្ត(ក្លិបកីឡាហាប់គីដូ) ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងប្រកួតពានរង្វាន់ផ្សេងៗ ដោ យសារការឧបត្ថម្ភរបស់សមាជិកសហព័ន្ធនៅមានកមិ្រត។ ដូច្នេះសហព័ន្ធមានលទ្ធ ភាពបានត្រឹមបើកវគ្គបណ្តុះបណ្តាល និងតំឡើងដាន់តែប៉ុណ្ណោះ។

លោកអគ្គលេខាធិការបន្ថែមទៀតថា លោកសង្ឃឹមថា ក្រោយមហាសន្និបាតអាណត្តិថ្មីនេះ នឹងមានសប្បុរសធម៌ និងថ្នាក់ដឹកកីឡា ជួយគាំទ្រឧបត្ថម្ភដល់សហ ព័ន្ធកីឡាហាប់គីដូកម្ពុជា ដើម្បីចូលរួមអភិ វឌ្ឍកីឡាប្រភេទនេះ ឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដូចប្រភេទកីឡាផ្សេងៗក្នុងប្រទេ សកម្ពុជា ទោះបីកីឡាហាប់គីដូគ្មានឈ្មោះក្នុងបញ្ជីកីឡានៃព្រឹត្តិការណ៍ការប្រកួតកី ឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជាក៏ដោយ៕

អត្ថបទ៖វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម