ព័ត៌មានជាតិ
លោក ពេជ្រ ស្រស់ ប្រតិកម្មលើករណីស្ត្រីជាប៉ូលីសចរាចរណ៍បំបៅកូនក្នុងម៉ោងធ្វើការ ត្រូវមេព្រមាន និងធ្វើកិច្ចសន្យា២ដង
ក្រោយពីស្ត្រីជាប៉ូលីសចរាចរមួយរូបនៅអធិការដ្ឋានគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានមេហៅទៅព្រមាន និងធ្វើកិច្ចសន្យារហូតពីរដង ដោយគ្រាន់តែបំបៅកូននៅក្នុងម៉ោងធ្វើការនោះ មានអ្នកលេងសង្គម facebook រាប់ម៉ឺននាក់ ក្នុងនោះក៏មានលោកពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនមួយរូបផងដែរ បានចេញប្រតិកម្មលើករណីនេះ និងបានស្នើឲ្យថ្នាក់លើពិនិត្យ ហើយចាត់វិធានការដើម្បីលើកកម្ពស់ស្ត្រី។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននាព្រឹកនេះថា ដោយសាររូបភាព១សន្លឹកបំបៅកូន លោកស្រីប៉ូលីសត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះលោកស្រីប៉ូលីសរៀបរាប់ប្រាប់ខ្ញុំថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។

លោក ពេជ្រ ស្រស់ លើកឡើងទៀតថា លោកនាយជាទីគោរព ! ក្នុងនាមខ្ញុំបានឆ្លងកាត់ភាពជាកូនរបស់ស្រ្តីមួយរូប ខ្ញុំសូមលោកនាយមេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោកស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយត្រូវចិញ្ចឹមកូនគ្រប់កាលៈទេសៈបែបនេះហើយ។
ម្យ៉ាងវិញទៀតនោះ លោកស្រីប៉ូលីសដែលបានបំបៅកូននេះ គឺមិនបានប្រព្រឹត្តឲ្យខុសច្បាប់រដ្ឋទេ គឺគ្រាន់តែឆ្លៀតបំបៅកូនពេលម៉ោងការងារ នៅពេលដែលកូនតូចត្រូវការនូវស្បៀងបន្ទាន់បែបនេះនោះ ពីព្រោះសារជាតិជាក្មេងឃ្លានមិនស្គាល់ពេលវេលាទេណាលោកនាយ។ អ្វីដែលគួរអត់ឱនឲ្យបាន គឺសូមលោកនាយអត់ឱនឲ្យផងទៅ ពីព្រោះក្នុងនាមជាម្តាយគឺថាបែបនេះហើយ ដោយម្តាយតែងតែបំពេញតម្រូវការឲ្យកូនគ្រប់ពេលវេលា។

ដោយឡែកកាលពីម្សិលមិញ ប្រធានគណបក្សរូបនេះបានចេញប្រតិកម្មថា ឱលោកនាយអើយលោកនាយ តើលោកនាយកើតចេញពីនរណាទៅ ? បានជាលោកនាយមិនយល់ពីតម្លៃជាម្តាយសោះអញ្ចឹង។ លោកនាយគួរលើកទឹកចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះគាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត (ម្តាយ) ចុះហេតុអ្វីលោកនាយឲ្យគាត់ធ្វើកិច្ចសន្យាបែបនេះទៅវិញ?
លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យមនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីការលះបង់របស់ម្តាយ ហើយឲ្យកូនៗគ្រប់រូបដឹងគុណផង”។ ជាមួយគ្នានោះលោក ពេជ្រ ស្រស់ ក៏បានប្រកាសផ្ដល់ថវិកាចំនួន៥០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ កោះកែវ
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


