ព័ត៌មានជាតិ
កម្ពុជា នឹងប្រើប្រាស់កម្លាំងទ័ពដើម្បីចូលរួមប្រយុទ្ធប្រឆាំងបទល្មើសធំៗ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យកងយោធពលខេមរភូមិន្ទ ជាពិសេសកងទ័ពជើងគោក ត្រៀមលក្ខណៈដើម្បីចូលរួមគាំទ្រដល់កងរាជអាវុធហត្ថ និងនគរបាលជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធំៗដែលប៉ះពាល់សន្តិសុខជាតិនៅពេលខាងមុខ ដូចជាបទល្មើសធនធានធម្មជាតិ ការជួញដូរគ្រឿងញៀនឆ្លនដែន និងបទល្មើសឆបោកតាមអនឡាញ។

ការប្រកាសឱ្យត្រៀមខ្លួននេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កន្លងមកកងកម្លាំងអនុវត្តច្បាប់រួមមាន កងកម្លាំងនគរបាលជាតិ និងកម្លាំងរាជអាវុធហត្ថ បានបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការចូលរួមប្រឆាំងបទល្មើសនានា។ ប៉ុន្តែផ្អែកលើស្ថានភាពប្រែប្រួល និងដើម្បីឆ្លើយតបតម្រូវការ កម្ពុជាមានភាពចាំបាច់បង្កើនកម្លាំងបន្ថែម តួយ៉ាងកម្លាំងទ័ពចូលរួមប្រឆាំងបទល្មើសទាំងនេះ ព្រោះនេះជាហានិភ័យសម្រាប់សន្តិសុខជាតិ និងសន្តិសុខសង្គមរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖«យើងគ្មានសង្គ្រាមទៀតទេ យើងថែរក្សាសន្តិភាព ទប់ស្កាត់កុំឱ្យផែនការជ្រុលនិយមដុតប្រទេសបាន ប៉ុន្តែពេលជាមួយគ្នា យើងត្រូវប្រឈមនឹងបញ្ហាហានិភ័យ សន្តិសុខ បទល្មើស បំផ្លាញធនធានធម្មជាតិ ព្រៃឈើ ការទប់ស្កាត់គ្រឿងញៀន និងការឈានចូលទៅដល់ការរៀបចំបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធការឆបោកអនឡាញនៅពេលខាងមុខ»។ សម្តេចបន្តថា កិច្ចការទាំងនេះ ទាមទារត្រូវបង្កើនកម្លាំង និងកងទ័ពជើងគោក និងកងកម្លាំងខេមរភូមិន្ទ ដើម្បីត្រៀមចូលគាំទ្រដល់កងកម្លាំងនគរបាលយុត្តិធម៌ ដែលមានកងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានអនុវត្តយ៉ាងសកម្ម។
សម្តេចធិបតី បញ្ជាក់ថា ការបញ្ចេញកម្លាំងកងទ័ពមួយផ្នែកដើម្បីត្រៀមគាំទ្រទៅដល់ប្រតិបត្តិការនេះ នឹងបង្ហាញមិនត្រឹមតែជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែថែមទាំងបន្ថែមប្រសិទ្ធភាពពិតប្រាកដដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខទាំងអស់នេះ ដែលជាសង្គ្រាម និងជាសត្រូវនៃអនាគតរបស់ប្រទេសយើង។ បើតាមសម្តេចធិបតី កិច្ចការងារនេះ គឺបានសាកល្បងរយៈពេល៦ខែមកហើយ ដោយកងកម្លាំងនៃកងទ័ពជើងគោក បានចូលរួមក្នុងសកម្មភាពទប់ស្កាត់ការទន្ទ្រានការកាប់ព្រៃឈើខុសច្បាប់។

សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ៖«គ្មានអ្វីខុសច្បាប់នោះទេ ក្នុងការប្រើប្រាស់កងទ័ពដើម្បីជួយទប់ស្កាត់ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ បង្កើនប្រសិទ្ធភាពទៅលើការងារនេះ និងការរៀបចំដំឡើងយន្តការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ»៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


