ព័ត៌មានជាតិ
ឧកញ៉ា និងក្រុមហ៊ុនធំៗបរិច្ចាគថវិកាជិត២០លានដុល្លារចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ឧកញ៉ា និងក្រុមហ៊ុនធំៗជាច្រើននៅប្រទេសកម្ពុជាបានបរិច្ចាគថវិកាសរុបជិត២០លានដុល្លារ ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ឧកញ៉ា និងក្រុមហ៊ុនធំៗទាំងនោះរួមមានដូចខាងក្រោម៖

១. អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
២. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។
៣. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ ប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។
៤. អ្នកឧកញ៉ ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។
៥. ក្រុមហ៊ុន ជីបម៉ុង បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។
៦. ក្រុមហ៊ុន ប៉េងហួត គ្រុប បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។
៧. ឧកញ៉ាចំនួន៣រូបរួមមាន ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ, ឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ បានប្រកាសសូមបរិច្ចាគថវិកា១លានដុល្លារ។
៨. ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បានប្រកាសសូមបរិច្ចាគថវិកា១ម៉ឺនដុល្លារ។
៩. ឧកញ៉ា ឡេង ប្រុស បងប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ វ៉ន សុមេតា, លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្រធានក្រុមហ៊ុន GSM Leng Navatra Cosmetics បានប្រកាសសូមបរិច្ចាគថវិកាម្នាក់ៗ១ម៉ឺនដុល្លារ សរុប៣ម៉ឺនដុល្លារ។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


