Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ៖ ការធ្វើបាតុកម្មនៅក្រៅប្រទេសរបស់ក្រុមប្រឆាំង ជាការញុះញង់ធ្វើបដិវត្តន៍ពណ៌ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិដែលពលករមិនត្រូវចូលរួម

បានផុស

នៅ

អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយនៅកម្ពុជា ថា គម្រោងការណ៍ធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសបារំាង របស់ក្រុមប្រឆាំងក្រៅស្រុកនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលានេះ គ្រាន់តែជាការចិញ្ចឹមជីវភាពនយោបាយ កៀរគរថវិកាពីអ្នកចូលរួម និងជារបៀបវារៈនយោបាយដដែលៗ ក្នុងការបំផ្លាញស្ថេរភាព សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករគួរចូលរួមនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក គឺគ្មានអ្វីជាការផ្តល់ផលប្រយយោជន៍ដល់សង្គមជាតិ និងអ្នកចូលរួមនោះទេ ផ្ទុយទៅវិញ គឺមានតែកៀរគរប្រយោជន៍ ចិញ្ចឹមជីវភាពនយោបាយខ្លួនឯង និងបក្ខពួកប៉ុណ្ណោះ។

លោកបញ្ជាក់ថា «ទី១គឺចិញ្ចឹមជីវភាពនយោបាយរបស់គាត់ដើម្បីឱ្យគេដឹងថា គាត់នៅក្នុងសង្វៀននយោបាយនៅតែមានសេចក្តីក្លាហានប្រឆាំង ទី២ដើម្បីគាត់កៀរគរកញ្ចប់ថវិកាដែលបានពីការចូលរួម ទី៣គឺនៅតែជារបៀបវារៈនយោបាយដដែលៗបំផ្លាញស្ថេរភាព សេដ្ឋកិច្ចសង្គមកម្ពុជា»។

ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ទណ្ឌិត សមរង្ស៊ី ធ្វើនយោបាយបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ចំតួ មិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ។

លោកថា «ទណ្ឌិត សម រង្ស៊ី និងបក្ខពួកតែងតែធ្វើការអំពាវនាវបង្កប់ចរិកលក្ខណៈជ្រុលនិយមបំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ហើយតែងមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលសកម្មភាពទាំងអស់នេះ គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌យ៉ាងច្បាស់ ហើយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ»។

បើតាមលោក ថុង ម៉េងដាវិត ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនៅបារាំង និងកូរ៉េនៅថ្ងៃខាងមុខនេះ ក៏នឹងទទួលបរាជ័យដូចគ្នា ព្រោះអ្នកចូលរួមសុទ្ធសឹងជាដៃជើង អ្នករៀបចំបាតុកម្មប៉ុណ្ណោះហើយមិនមានប្រជាជនច្រើនចូលរួមឡើយ ព្រោះតែទណ្ឌិត សម រង្ស៊ី គ្មានគោលនយោបាយច្បាស់លាស់ ធ្វើនយោបាយបម្រើតែប្រយោជន៍ខ្លួនឯង និងបក្ខពួក។

រីឯលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើលឃើញថា គម្រោងបាតុកម្មដដែលៗ របស់ក្រុមប្រឆាំងជ្រុលនិយម ធ្វើឡើងដើម្បីតែការគេងចំណេញនយោបាយ និងថវិកាពីអ្នកចូលរួម កៀរគរការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរ និងដើម្បីតែប្រមូលប្រយោជន៍ក្រុមខ្លួន។ មិនតែប៉ុណ្ណោះ បាតុកម្មក្រុមប្រឆាំងធ្វើឡើងដើម្បីតែអុចអាល ភូតកុហក បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យពលរដ្ឋមានការស្អប់ខ្ពើមភាន់ច្រឡំមកលើរដ្ឋាភិបាល។

លោកបញ្ជាក់ថា «តែងតែនិយាយបំផ្លើស បំភ្លៃ និយាយភូតកុហកដល់ប្រជាពលរដ្ឋដែលនៅក្រៅប្រទេស ធ្វើយ៉ាង​ណា​ឱ្យពួកគាត់មានការភាន់ច្រឡំ ហើយមានការខឹងសម្បារមកលើរាជរដ្ឋាភិបាល ដែលកំពុងបន្តអភិវឌ្ឍគោកការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ»។

អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយខាងលើ លើកឡើងថា ទណ្ឌិត សម រង្ស៊ី មិនមែនជាអ្នកស្រលាញ់ប្រជាធិបតេយ្យ ស្រលាញ់ប្រជាជនកម្ពុជា និងការពាររាជាតិនិយមពិតប្រាកដនោះទេ ផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី ជាប់ទោសបទឧក្រិដ្ឋជាច្រើន ទាក់ទងនឹងការដកបង្គោលព្រំដែន និងជេរប្រមាថព្រះមហក្សត្រ ផងដែរ។ ប្រជាជនកម្ពុជាគួរតែបញ្ឈប់ការធ្វើបាតុកម្មតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលជាអំពើខុសច្បាប់នាំទុក្ខដល់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

Sokha Hotels

ព័ត៌មានពេញនិយម