Connect with us

ព័ត៌មានអន្ដរជាតិ

មិនធូរស្រាលទេ! ព្យុះខែប្រាំង ដ៏ខ្លាំងថ្មីមួយទៀត នឹងវាយប្រហារថៃ ដល់ដើមខែក្រោយ

បានផុស

នៅ

មិនធូរស្រាលឡើយ ប្រទេសថៃ នឹងត្រូវរងការវាយប្រហារ ដោយព្យុះខែប្រាំងដ៏ខ្លាំងថ្មីមួយទៀត រហូតដល់ដើមខែក្រោយឯណោះ ខណៈគ្រោះធម្មជាតិនេះ បានបំផ្លិចបំផ្លាញនិងបង្កផលប៉ះពាល់ រួចទៅហើយ។

(រូប៖ The Nation)

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាសរបស់ ការិយាល័យធនធានទឹកជាតិថៃ (ONWR) ដែលព្រមានថា ព្យុះខែប្រាំងថ្មី នឹងបោកបក់លើប្រទេសនេះ ពីថ្ងៃទី ២៨ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។

ក្នុងសេចក្តីប្រកាសនោះ ONWR បញ្ជាក់យ៉ាងច្បាស់ថា តំបន់ដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេ គឺភាគខាងជើង ដោយនៅទីនោះ នឹងមានភ្លៀងធ្លាក់យ៉ាងគំហុក និងខ្យល់បក់ខ្លាំង ជាពិសេស ខ្យល់កន្ត្រាក់។

(រូប៖ The Nation)

មិនត្រឹមតែប៉ែកខាងជើងទេ តំបន់ភាគខាងកើត ព្រមទាំងទីក្រុងបាងកក និងតំបន់នៅជុំវិញ ក៏នឹងរងផលប៉ះពាល់ផងដែរ។

មុននេះ ព្យុះខែប្រាំង បានវាយប្រហារយ៉ាងដំណំរួចទៅហើយ លើខេត្តនគររាជសីមា ដោយបង្កការខូចខាតដល់ផ្ទះសម្បែង និងសំណង់សាធារណៈនានា ជាច្រើន។

(រូប៖ The Nation)

ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តនគររាជសីមា បានរាយការណ៍ពីការខូចខាតយ៉ាងរីករាលដាល បន្ទាប់ពីព្យុះរដូវក្ដៅដ៏ខ្លាំងក្លា បោកបក់កាត់ខេត្តនេះ ចន្លោះពីម៉ោង ៤រសៀល ដល់ម៉ោង ៨:៣០នាទីយប់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបជាថ្មី បាតុភូតនេះ គឺបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន ដែលបានរីកសាយភាយគ្របដណ្ដប់លើតំបន់ភាគឦសាន និងសមុទ្រចិនខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម