ព័ត៌មានជាតិ
ពលរដ្ឋភូមិប្រការ គ្មានទឹកស្អាតប្រើប្រាស់ ស្នើអាជ្ញាធរជួយដោះស្រាយ
ប្រជាពលរដ្ឋរស់នៅភូមិប្រការ ប្រមាណជាង ៥០ គ្រួសារ ស្នើសុំអាជ្ញាធរមេត្តាជួយដោះស្រាយបញ្ហាតបណ្ដាញទឹកស្អាតឲ្យពួកគាត់បានប្រើប្រាស់ផង ដោយសារបច្ចុប្បន្នក្នុងភូមិនេះគ្មានទឹកស្អាត និងគ្មានប្រព័ន្ធលូបង្ហូរទឹកកខ្វក់នោះទេ។

លោក មាន មឿន និង លោកស្រី វ៉ា ហៀប ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា រាល់ថ្ងៃពួកគាត់ទិញទឹកឡានប្រើប្រាស់ និងខ្លះទៀត ជីកអណ្ដូងប្រើប្រាស់ផ្ទាល់ខ្លួន។ ពួកគាត់ចំណាយថវិកាច្រើនសម្រាប់ទិញទឹកស្អាត ក្នុង ១ ឡាន ប្រហែល ៣ គូប តម្លៃ ៤ ម៉ឺនរៀល ទៅ ៥ ម៉ឺនរៀល។ ពាក់ព័ន្ធបញ្ហានេះ ពួកគាត់ក៏ធ្លាប់ទៅសួរដំណឹងពីអាជ្ញាធរមូលដ្ឋានសង្កាត់ម្ដងហើយម្ដងទៀត ប៉ុន្តែអាជ្ញាធរសង្កាត់បានត្រឹមឆ្លើយប្រាប់ថាបានដាក់ស្នើទៅហើយ។
ប្រជាពលរដ្ឋខាងលើលើកឡើងបន្តថា ពួកគាត់មករស់នៅក្នុងភូមិប្រការនេះជាច្រើនឆ្នាំមកហើយ នៅមិនទាន់មានទឹកស្អាតនោះទេ ប៉ុន្តែបុរីនៅក្បែរនោះទើបតែមកសាងសង់សោះ បែរជាមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ចំណែកពួកគាត់ មិនភ្ជាប់ទឹកស្អាតឲ្យប្រើនោះទេ។

ប្រជាពលរដ្ឋដដែលលើកឡើងបន្ថែមថា កន្លងមក ប្រជាពលរដ្ឋប្រមាណជា ៥០ គ្រួសារ បាននាំគ្នាធ្វើលិខិតស្នាមផ្ដិតមេដៃស្នើសុំដល់អាជ្ញាធរ ដើម្បីជួយសម្រួលក្នុងការតបណ្ដាញទឹកស្អាតជាច្រើនលើកច្រើនសាមកហើយ នៅតែគ្មានការដោះស្រាយជូនពួកគាត់សោះ។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះដែរ លោក សួង សំអុល ចៅសង្កាត់ព្រៃស បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ថា ពាក់ព័ន្ធការតបណ្ដាញទឹកស្អាតនេះ អាជ្ញាធរបានធ្វើការស្នើសុំម្ដងរួចទៅហើយ និងបានសិក្សារួចផងដែរ ប៉ុន្តែមិនឃើញខាងរដ្ឋាករទឹកចុះមកភ្ជាប់ជូនប្រជាពលរដ្ឋសោះ។

លោកចៅសង្កាត់ព្រៃស បានបន្តទៀតថា ចំពោះបញ្ហានេះ អាជ្ញាធរ នឹងពន្លឿនក្នុងការស្នើសុំម្ដងទៀតទៅកាន់រដ្ឋាករទឹក ដើម្បីភ្ជាប់ប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រើប្រាស់។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋរស់នៅភូមិប្រការ ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាពន្លឿន និងមានវិធានការជួយសម្រួលក្នុងការអភិវឌ្ឍមូលដ្ឋានពួកគាត់ផង ជាពិសេសទឹកស្អាត និងប្រព័ន្ធលូបង្ហូរទឹកកខ្វក់៕
អត្ថបទ ៖ ម៉េង









-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


