Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូ ប.ស.ស ចូលរួមកិច្ចប្រជុំកំពូលថ្នាក់សកលប្រចាំឆ្នាំ ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន

បានផុស

នៅ

គណៈប្រតិភូ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដឹកនាំ​ដោយ លោក គាត ពុធ​ណា​រិទ្ធិ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ការ​វិនិយោគ​មូលនិធិ​សន្តិសុខ​សង្គម តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ថ្នាក់​សកល​ប្រចាំ​ឆ្នាំ ២០២៤ របស់​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគិន​អាស៊ី​-​ប៉ាស៊ីហ្វិក (APIC) ស្ដីពី​ការ​វិនិយោគ​មូលនិធិ​សន្តិសុខ​សង្គម នៅ Royal Hong Kong Yacht Club ទីក្រុង​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គាត ពុធ​ណា​រិទ្ធិ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ការ​វិនិយោគ​មូលនិធិ​សន្តិសុខ​សង្គម​បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​ក្នុង​ឆ្នាំ ២០២៤ នេះ គឺជា​ការ​ជួប​ប្រជុំ​ដោយ​ផ្ទាល់​ដំបូង នៃ​ម្ចាស់​ទ្រព្យសកម្ម​របស់​ស្ថាប័ន​ឈានមុខ​គេ​លើ​ពិភពលោក និង​ដៃគូ​ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ​សង្គម បន្ទាប់ពី​ការ​រីក​រាល​ដាល​ជំងឺ​រាតត្បាត ក្នុង​គោលបំណង ដើម្បី​ផ្ដល់​នូវ​កិច្ច​ពិភាក្សា​ស៊ីជម្រៅ ការ​ផ្លាស់ប្ដូរ​ទស្សនៈ​រស់រវើក និង​ដំណោះស្រាយ​សម្រាប់​វិស័យ​ឧស្សាហកម្ម​នា​ពេល​បច្ចុប្បន្ន។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​ថ្នាក់​សកល​ប្រចាំ​ឆ្នាំ ២០២៤ របស់​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគិន​អាស៊ី​-​ប៉ាស៊ីហ្វិក (APIC) បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៣-១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ក្រោម​ការ​សហការ​រៀបចំ​ដោយ​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគិន​អាស៊ី​-​ប៉ាស៊ីហ្វិក (APIC) និង​រដ្ឋបាល​តំបន់​ពិសេស​ហុងកុង (Invest Hong Kong SAR) និង​ដៃគូ​ពាក់ព័ន្ធ​នានា ដោយមាន​ការ​ធ្វើ​បទ​បង្ហាញ កិច្ច​ពិភាក្សា និង​កិច្ចពិភាក្សា​តុ​មូល ពី​វាគ្មិន​កិត្តិយស​អន្តរជាតិ​ចំនួន​ប្រមាណ ៣០ រូប ព្រមទាំង​មាន​សមាសភាព​ចូលរួម​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្រៅ​តំបន់ សរុប​ចំនួន​ប្រមាណ ២០០ រូប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម