ព័ត៌មានជាតិ
ប្រធានសមាគម JCA៖ ក្រុមហ៊ុនជប៉ុនជាច្រើននឹងនាំបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុនមកកម្ពុជា តាមរយៈការវិនិយោគ
លោក តាកាហាស៊ី ហ្វូមីយ៉ាគិ (TAKAHASHI Fumiaki) ប្រធានសមាគម JCA ជប៉ុន-កម្ពុជា ជឿជាក់ថា នឹងមានក្រុមហ៊ុន រោងចក្រជប៉ុនជាច្រើនទៀត នាំយកមកនូវបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុនមកកម្ពុជា តាមរយៈការវិនិយោគផងដែរ។ លោកប្រធានសមាគម JCA ជប៉ុន-កម្ពុជា បង្ហាញជំនឿជាក់ដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គណៈប្រតិភូរបស់ JCA បានជម្រាបជូនលោករដ្ឋមន្ត្រី ពីគោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជាសមាជិករបស់ JCA ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុននៅកម្ពុជា។
លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យនៃដំណើការរបស់សមាគម JCA ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យផ្សេងៗ រួមទាំងសេវាថែទាំរថយន្ត ការថែទាំ និងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា។ លោក ហេង សួរ ក៏អរគុណចំពោះសមាគមដែលអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជាអាចចូលជាសមាជិករបស់សមាគមបានដូចទៅនឹងក្រុមហ៊ុនជប៉ុនដែរ។

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជានិងស្វែងយល់ពីឱកាសវិនិយោគ និងសក្តានុពលរបស់កម្លាំងពលកម្មកម្ពុជា ជាពិសេសទទួលយកកម្មសិក្សាការី ពលករជំនាញពីកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីយ៉ាគិ សង្ឃឹមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តផ្តល់ការសម្របសម្រួល និងកិច្ចសហការនានាសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដើម្បីអាចបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


