ព័ត៌មានជាតិ
៤ ថ្ងៃជាប់គ្នា ខេត្តព្រះសីហនុមានអត្រាអ្នកឆ្លងកូវីដទាបបំផុត ថ្ងៃខ្លះគ្មានមួយករណី
ខេត្តព្រះសីហនុ ដែលចំណុចផ្ទុះកូវីដធំបំផុតបន្ទាប់ពីរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយ ខេត្តច្រកដឹកជញ្ជូនដ៏សំខាន់នេះ អាចគ្រប់គ្រងស្ថានការបាន ដោយមានអត្រាអ្នកឆ្លងថ្មីទាបបំផុតជាច្រើនថ្ងៃជាប់គ្នា។

ដើម្បីគ្រប់គ្រងស្ថានការកុំឲ្យកាន់តែអាក្រក់ទៅ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី៤មីនា បានប្រកាសបិទខេត្តមិនឲ្យមានការចរាចរណ៍ចេញចូលទៅខេត្តក្រុងផ្សេងទៀត។
ការរិតបន្តឹងនេះ លើកលែងតែរថយន្តដឹកទំនិញដែលនៅបន្តអាចចេញចូលជាធម្មតាបាន តែត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត។ ក្រៅគ្រប់គ្រងចរាចរណ៍ចេញចូល ខេត្តព្រះសីហនុក្រោមការដឹកនាំរបស់លោកគួច ចំរើន ជាអភិបាលខេត្តក៏រឹតបន្តឹងអ្នកធ្វើចត្តាឡឺស័ក ដោយមានការផាកពិន័យអ្នកល្មើសបំពានវិធានសុខាភិបាលបានជាហូរហែ។
នេះជារបាយការណ៍ ៤ ថ្ងៃចុងក្រោយនៃអត្រាអ្នកឆ្លងកូវីដនៅខេត្តព្រះសីហនុពីថ្ងៃ ៩ មីនាដល់ ១២ មីនា ២០២១។
ថ្ងៃ ៩ ខែ មីនា ២០២១ (រកឃើញ ០២ នាក់)
-បុរសជនជាតិចិន អាយុ ៣០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-បុរសជនជាតិចិន អាយុ ៤០ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
ថ្ងៃ ១០ ខែ មីនា ២០២១ (រកឃើញ ០១ នាក់)
បុរសជនជាតិចិនអាយុ ៣១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ថ្ងៃ ១១ ខែ មីនា ២០២១ (មិនមានករណីឆ្លង)
ថ្ងៃ ១២ ខែ មីនា ២០២១ (រកឃើញ ០១ នាក់)
-ស្រ្តីជនជាតិខ្មែរអាយុ ៣៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


