Connect with us

ព័ត៌មានជាតិ

ចិន​ស្នើ​កម្ពុជា​កែលម្អ​ចំណុច​មួយចំនួន​មុននឹង​អនុញ្ញាត​ឲ្យ​នាំ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេសខ្លួន​

បានផុស

នៅ

អគ្គ​រដ្ឋបាល​គយ​នៃ​ខេត្ត​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន​ បានស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​កម្ពុជា​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ទាក់ទិន​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ចម្ការ​ស្វាយវិធានការ​អនាម័យ​និង​ភូតគាម​អនាម័យ​ឱ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​ចិន​ជាមុនសិន ​ទើប​អនុញ្ញាត​ឲ្យ​នាំ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើ​នេះ​បន្ទាប់ពី​តំណាង​អគ្គ​រដ្ឋបាល​គយ​នៃ​ខេត្ត​ក្វាង​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិននិង​ក្រុម​ការងារ​អគ្គនាយកដ្ឋាន​កសិកម្មកម្ពុជា​បាន​ដំណើរការ​ត្រួតពិនិត្យ​ទៅលើ​ក្រុមហ៊ុន​ចម្ការ​ស្វាយ​ចំនួន​៣​និង​រោងចក្រ​ប្រ​ព្រឹត្តិ​កម្ម​ពងរុយ​ក្នុង​ផ្លែស្វាយ​ចំនួន​៤​តាម​អន​ឡាញដែល​គ្រោង​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​។​

តាមរយៈ​ផេ​ក​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់លោក វេ​ង​ សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹងថា ​ក្នុងការ​ត្រួតពិនិត្យ​នោះ​ភាគី​ចិន​បាន​រកឃើញ​នូវ​ចំណុច​ខ្វះចន្លោះ​មួយចំនួន​ដែល​តម្រូវ​ឱ្យ​កែលម្អ​បន្ថែម​រួមមាន​១.កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ការធ្វើ​ខ័ណ្ឌ​ចែក​បន្ទប់​វេច​ខ្ចប់ និង​ឃ្លាំង​ត្រជាក់ ហើយ​និង​ត្រូវ​បន្ថែម​ឧបករណ៍​មួយចំនួនទៀត​នៅ​រោងចក្រ​ប្រព្រឹត្ត​កម្ម ដើម្បី​បង្កើន​ការគ្រប់គ្រង​អនាម័យនិង​ហានិភ័យ​បង្ក​ដោយ​សមាសភាព​ចង្រៃ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

២. ត្រូវ​ពង្រឹង​វិធានការ​នានា​នៅក្នុង​ចម្ការនិង​រោងចក្រ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់តែ​ល្អប្រសើរ​និង​៣.ពង្រឹង​ការយល់ដឹង​បន្ថែមទៀត​ជូនទៅ​ដល់​អ្នក​ដាំ​ស្វាយ និង​ម្ចាស់​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​អំពី​វិធានការ អនាម័យនិង​ភូតគាម​អនាម័យ​ឱ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន​។​

យ៉ាងណាក៏ដោយភាគី​ចិន​បាន​ពិនិត្យឃើញថា ​ទាំង​ចម្ការ​ស្វាយ​និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ក្នុង​ផ្លែស្វាយ មាន​ចំណុច​ល្អ ប្រសើរ​ច្រើនបើទោះបីជា​នៅមាន​ចំណុច​មួយចំនួន​ត្រូវ​កែ​លម្អបន្ថែ​ម​ក៏​ដោយ​ហើយ​បាន​សន្យាថា​នឹង​ពន្លឿ​ន​ការរៀបចំ​របាយការណ៍​វាយតម្លៃ​នេះ​ឱ្យបាន​លឿន​បំផុត​ពោល​រយៈពេល​១​សប្ដាហ៍បន្ទាប់ពី​កិច្ចប្រជុំ​នេះ​។​

ចំណែក​ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម នឹង​ខិតខំ​ជំរុញឲ្យ​ក្រុមហ៊ុនធ្វើការ​កែលម្អ​នូវ​ចំណុច​ខ្វះ​ខាត ឱ្យបាន​លឿន​បំផុតដើម្បី​ឈានទៅ​សម្រេច​ឲ្យ​ខាន​តែ​បាន​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន នៅក្នុង​ឆ្នាំនេះ​។​

គួរ​បញ្ជាក់ថា​មូលហេតុ​ចម្បង​នៃ​ការអូសបន្លាយ​ពេលវេលានៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ផ្លែស្វាយ​ស្រស់​ចេញពី​កម្ពុ​ជា​នោះ​មាន​ពីរ​ចំណុច​គឺ​១. ការយល់ដឹង​របស់​ក​ម្ពុ​ជា​ទាក់ទង​ទៅនឹង​ការគ្រប់គ្រងអនាម័យ​និង​ភូតគាម​អនាម័យ (​ទាំង​ការ​នាំចូល​និង​នាំចេញ​ផលិតផល​កសិកម្មនិង​ទាំង​ការដាំដុះ​ដំណាំ​) នៅមានកម្រិតដោយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ពុំទាន់​មាន​ច្បាប់​ស្តីពី អនាម័យ​និង​ភូតគាម​អនាម័យនៅឡើយ​ដែរ ។​២. ផ្លែស្វាយ​ជា​ប្រភេទ​ផ្លែឈើ​មួយ​ដែល​មាន​សក្តានុពល ផ្ទុក​ពងរុយដែល​នឹង​អាច​ចាប់ផ្តើម​ញ​ស់​ជា​ដង្កូវ ហើយ​ក្លាយជា​សត្វ​រុយ​អាច​ទៅ​បំផ្លាញ​ដំណាំ​នានា​នៅក្នុង​ប្រទេស​នាំចូលដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅក្នុង​តំបន់ មាន​ស្ថានភាព​នៃ​អាកាសធាតុ និង​បរិស្ថានប្រហាក់ប្រហែលគ្នា​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម