ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យឡើងវិញលើលិខិតអនុញ្ញាតបើកសេវាសុខាភិបាលឯកជនទាំងអស់
ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យឡើងវិញទៅលើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ពិសេសលិខិតអនុញ្ញាតបើកសេវាសុខាភិបាល ដើម្បីធានាថាសេវាថែទាំសុខភាពត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល។

តាមរយៈលិខិតចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកអភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ដែលកំពុងផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។ល។
លិខិតដដែលបាន បានប្រាប់ឱ្យបញ្ឈប់មិនឱ្យដំណើរការរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានគ្មានច្បាប់អនុញ្ញាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត របស់ខ្លួន ពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ជីកាត្រឹមត្រូវ។ ព្រមទាំងធ្វើរបាយការណ៍បច្ចុប្បន្នភាពនៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនមកក្រសួងសុខាភិបាល ឱ្យបានមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ទៀងទាត់រៀងរាល់ត្រីមាស។
តាមរយៈលិខិតនេះ ក្រសួងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចអំពី មូលដ្ឋានសុខាភិបាលឯកជនដែលមិនប្រក្រតី សង្ស័យថាគ្មានច្បាប់អនុញ្ញាត និងបញ្ញាបព័ត៌មាន អំពីហានិភ័យ និងអសុវត្ថិភាពនៃការផ្តល់ និងទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈ។
បន្ថែមពីនេះ ត្រូវសហការជាមួយគណៈវិជ្ជាជីវៈទាំងអស់ ក្នុងការត្រួតពិនិត្យទីតាំងផ្តល់សេវាសុខាភិបាលឯកជន ដែលមានការសង្ស័យថាគ្មានច្បាប់អនុញ្ញាត និងមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងធ្វើការអប់រំជាទូទៅដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល។
ក្រសួងក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាម គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ចាត់វិធានការពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនដែលមិនស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យ សុខាភិបាល ព្រមទាំងធ្វើការលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ដូចបានជម្រាបជូនខាងលើក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


