ព័ត៌មានជាតិ
បាត់ខ្លួនជាង ៥ ម៉ោង ដើរទៅរកឃើញស្លាប់ទាំងឪពុកនិងកូន
ខេត្តបាត់ដំបង ៖ សពឪពុក និងកូន ដែលបានបាត់ខ្លួននៅក្នុងអន្លង់ទឹកដ៏ជ្រៅមួយកន្លែង ត្រូវបានប្រជាពលរដ្ឋ
និងសមត្ថកិច្ចមូលដ្ឋានរកឃើញ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេលប្រមាណ ៥ ម៉ោងរួចមក ដោយសារតែជនរងគ្រោះទាំងពីរ ទំនងជាដើរខុសផ្លូវក្នុងការធ្វើដំណើរទៅរកសារមង ហើយបានធ្លាក់ទៅក្នុងអន្លង់តែម្តង។

តាមការលើកឡើងពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កាលពីល្ងាចថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្មេងប្រុសម្នាក់ ( កូនរបស់ជនរងគ្រោះ ) បានទៅដាក់ពង្រាយមងនៅត្រង់ចំណុចក្បែអន្លង់ត្រាំង ស្ថិតក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូតខេត្តបាត់ដំបង។
លុះព្រឹកឡើងក្មេងប្រុសរូបនោះមិនបានទៅសារមងទេ ដោយឪពុក និង កូនប្រុសម្នាក់ទៀត ជាអ្នកងើបទៅសារ ហេតុដូច្នេះហើយទើបគេសន្និដ្ឋានថា ទំនងអាចដើរខុសផ្លូវ ដោយសារតែក្នុងតំបន់ខាងលើទឹកនៅល្ហល្ហេវនៅឡើយ ទើបធ្វើអោយពួកគេទាំងពីរនាក់ ធ្លាក់ទៅក្នុងអន្លង់មួយដ៏ជ្រៅ បណ្តាលអោយលង់ស្លាប់ទាំងពីរនាក់តែម្តង លុះរសៀលទើបរកឃើញសពយកមកវិញ ។
គួរបញ្ជាក់ថា អន្លង់ត្រាំងនេះ កាលពីដើមឡើយគឺជាតំបន់រមណីយដ្ឋានមួយ សម្រាប់អោយភ្ញៀវទេសចរទៅកម្សាន្ត ដោយមានទឹកល្វឹងល្វើយ និងមានជម្រៅជ្រៅទៀតផង។ ដោយឡែកជនរងគ្រោះជាឪពុកមាន ឈ្មោះ សុី សំអូន អាយុ ៥៨ ឆ្នាំ រស់នៅ ក្រុម ទី ៩ ភូមិ ស្រែជីពៅ ឃុំមានជយ័ ស្រុក សំឡូត ខេត្ត បាត់ដំបង និងកូនប្រុស ឈ្មោះ សុី សុភាបុត្រ អាយុ ១៤ ឆ្នាំ បច្ចុប្បន្នសពត្រូវបានស្ត្រីជាភរិយា រៀបចំធ្វើបុណ្យហើយ ទាំងភាពក្តុកក្តួលក្រៃលែង ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


